Home កីឡា ក្លិប អ៊ី​ន​ធ...

ក្លិប អ៊ី​ន​ធ័​រ មី​លេន ចូលរួម​ប្រជែង​ជាមួយ ម៉េ​ន​ឆេ​ស្ទ័​រ​, PSG និង ជូ​វេន​ទុ​ស​ដើម្បី​ផ្ទេរ​កីឡាករ គ្រី​ស្ទៀ​ន អេ​រិ​កសិន​

​ក្លិប​អ៊ី​ន​ធ័​រ មី​លេន​( Inter Milan) គឺជា​ក្លិប​ថ្មី​បំផុត ដែល​បង្ហាញ​ចំណាប់អារម្មណ៍​ចង់​ចុះ​កិច្ច ព្រមព្រៀង​ផ្ទេរ​កីឡាករ គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen) ។​
​ ​
ទោះបីជា​យ៉ាងណា មិន​ខុសពី​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត PSG និង​ក្លិប ជូ​វេន​ទុ​ស​(Juventus) ទេ ក្លិប Inter Milan ពេញចិត្ត​រង់ចាំ​រហូត​ដល់​រដូវក្តៅ ដើម្បី​ផ្ទេរ​កីឡាករ​សញ្ជាតិ​ដា​ណឺ​ម៉ាក​រូបនេះ ដែល​នឹង​ចប់​កិច្ចសន្យា​នៅ​ដំណាច់​រដូវ​កាល​នេះ​។​
​ ​
​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​ចង់​ចាកចេញ ដើម្បី​ស្វែងរក​ការប្រកួតប្រជែង​ថ្មី ប៉ុន្តែ​ក្លឹប​មាន​ភាពស្ទាក់ស្ទើរ​មិន​ចង់​ចំណាយ​២៥​លាន​ផោន ដើម្បី​ផ្ទេរ អេ​រិ​កសិន នៅ​ខែ​នេះ​នោះទេ ដោយសារតែ អេ​រិ​កសិន នឹង​ចប់​កិច្ចសន្យា​ក្នុង​៦​ខែ​ទៀត​។​
​ ​
នៅពេលនេះ អេ​រិ​កសិន អាច​ចរចា​ជាមួយ​ក្លិប​ផ្សេងទៀត​នៅក្រៅ​អង់គ្លេស​ប្រសិនបើ​កីឡាករ រូបនេះ​ស្វះ​ស្វែងរក​កិច្ចព្រមព្រៀង​ដើម្បី​ចាក​ចេញពី​ក្លិប​ស្ពឺរ​ដោយ​ឥត​តម្លៃ​ខ្លួន​នៅ​រដូវក្តៅ​។ ក្លិប Inter សង្ឃឹមថា នឹង​អាច​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ​រូបនេះ​តាមរបៀប​នោះ​។​
​ ​
អេ​រិ​កសិន ធ្វើ​បានល្អ ក្រោម​ការដឹកនាំ​របស់​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ដោយ​ចាប់ ផ្តើម​ពេញ​ពីរ​ប្រកួត​ចុងក្រោយ​។​
​ ​
កន្លងមក អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​សារភាពថា លោក​ដឹង​ពី​ទស្សន វិស័យ​របស់ អេ​រិ​កសិន​។​
​ ​
​កាលពីដើម​សប្តាហ៍​នេះ លោក​បាន​និយាយថា “​ខ្ញុំ​គិតថា ខ្ញុំ​ដឹង​ពី​អនាគត​របស់ អេ​រិ​កសិន ពីព្រោះ​ទំនាក់ទំនង​របស់គាត់​ជាមួយ​ខ្ញុំ​គឺ​បើកចំហ និង​ស្មោះត្រង់​។ យើង​ជឿជាក់​លើ​គ្នា​ទៅ វិញ​ទៅមក​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular