ក្លិប អា​ស្តុ​ន​វីឡា​(Aston Villa) រង​សម្ពាធ​ខ្លាំង ស្របពេល​ខ្សែប្រយុទ្ធ វ៉េ​ស្លី (Wesley) ដែលមាន តម្លៃ​២២​លាន​ផោន អាច​នឹង​ខកខាន​ការប្រកួត​រហូតដល់​ចប់​រដូវ​កាល​។​
​ ​
វ៉េ​ស្លី មាន​បញ្ហា​របួស​ក្បាលជង្គង់ បន្ទាប់ពី​ប៉ះទង្គិច​ជាមួយ​ខ្សែការពារ បេន មី (Ben Mee) ដោយ​ជួយ​ក្រុម Aston Villa ឈ្នះ​២-១ ។​
​ ​
លទ្ធផល​ស្កែ​ន​បាន​បង្ហាញថា កីឡាករ​ប្រេ​ស៊ី​លវ័យ​២៣​ឆ្នាំ​រូបនេះ​មាន​បញ្ហា​សរសៃពួរ ហើយ ដែល​អាច​សម្រាក​ព្យាបាល​៩​ខែ​។ ព័ត៌មាន​នេះ​គឺជា​សម្ពាធ​មួយ​សម្រាប់​ក្រុម Aston Villa បន្ទាប់ពី​ខ្សែប្រយុទ្ធ​រូបនេះ​រកបាន​គ្រាប់​បាល់​ទី​៥​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
នៅពេលនេះ ក្រុម Aston Villa បង្ខំចិត្ត​ចូលប្រឡូក​ក្នុង​ទីផ្សារ ដើម្បី​ស្វែងរក​ខ្សែប្រយុទ្ធ​ថ្មី ស្របពេល​ខ្សែប្រយុទ្ធ មី​ឈី បាត​ស៊ួ​យី (Michy Batshuayi) អាចជា​គោលដៅ​សម្រាប់​ខ្ចី​ជើង​។​
​ ​
ក្លិប Aston Villa ក៏​កំពុង​រង់ចាំ​លទ្ធផល​ពិនិត្យ​របួស​របស់​អ្នកចាំទី ថម ហ៊ី​ធិ​ន (Tom Heaton) ដែលមាន​របួស អំឡុង​របួស​ក្បាលជង្គង់​។​
​ ​
​ខ្សែបម្រើ​សំខាន់ ច​ន ម៉ាក​ហ្គី​ន (John McGinn) របស់​ក្លឹប Aston Villa មាន​របួស​ស្រាប់​ហើយ ស្របពេល​មាន​បញ្ហា​កជើង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ មី​ឈី បាត​ស៊ួ​យី (Michy Batshuayi)