ជាចំលើយយ៉ាងខ្លី គឺមិនមាននោះទេ មានមិនគូស្នេហ៍ច្រើនប៉ុន្មាននោះទេ ដែលអាចទទួលបាន កូនប្រុស ឬស្រីតាមបំណងចង់បាននោះ។ មានការផ្ដល់យោបល់ខ្លះបានលើកឡើងថា អ្វីគ្រប់ យ៉ាងដែលចាប់ពីរបបអាហារដែលស្ត្រីញ៉ាំ រហូតដល់ស្ទីលក្នុងការរួមភេទអាចជះឥទ្ធិពលដល់ ភេទរបស់ទារក តែទ្រឹស្តីទាំងនេះនៅតែមិនមានភស្តុតាងច្បាស់លាស់អ៊ីចឹង។
ដូចគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាការកំណត់ពេលវេលានៃការរួមភេទទាក់ទង ទៅនឹងការបញ្ចេញអូវុល ដូចជារួមភេទមួយថ្ងៃមុនបញ្ចេញពងអូវុលអាចទទួលបានកូនប្រុស ឬខិតកាន់តែទៅជិតពេលបញ្ចេញអូវុលអាចទទួលបានកូនស្រីតែវាហាក់ដូចជាមិនបានផល នោះទេ។
ជាការកម្រ គូស្វាមីភរិយាបានប្រឈមមុខនឹងបញ្ហាមួយ ដែលដឹងថាពួកគេអាចមានលក្ខណៈ ហ្សែនដែលអាចឲ្យមានកូនតែភេទណាមួយ ដែលជាធម្មតា គឺភេទប្រុស។
នៅក្រោមកាលៈទេសៈពិសេសនេះគូស្វាមីភរិយាអាចប្រើបច្ចេកវិទ្យាខ្ពស់ ដើម្បីឲ្យមានឥទ្ធិពល លើឱកាសនៃការមានកូនស្រី ឧទាហរណ៍ ៖
• ការធ្វើរោគវិនិច្ឆ័យហ្សែនមុនពេលការបង្កកំណើត៖ ជាមួយនឹងបច្ចេកទេសនេះដែលគេ ប្រើការរួមបញ្ចូលគ្នានៃការបង្កកំណើតនៅក្នុងមន្ទីរពិសោធន៏ ឲ្យដឹងថាជាកូនប្រុស ឬស្រីជា មុនសិន ទើបបញ្ចូលឲ្យបង្កកំណើតក្នុងស្បូនរបស់ម្តាយ។
• តម្រៀបមេជីវិតឈ្មោល៖ បច្ចេកទេសតម្រៀបមេជីវិតឈ្មោលហើយជម្រុសមេជីវិតឈ្មោល ដែលមានលក្ខណៈសេនេទិច ដែលអាចដកភេទដែលមិនចង់បានចេញ។
បើទោះជាលទ្ធភាពនៃការបច្ចេកទេសទាំងនេះក៏ដោយតែពួកគេកម្រនឹងប្រើវាណាស់ប្រសិនបើការចង់បានកូនប្រុស ឬស្រីគឺគ្រាន់តែជាហេតុផលតែមួយគត់នោះ៕ ដោយៈ health.com.kh