អ្វីដែល​អ្នក​គួរ​ដឹង​អំពី​ផល​រំខាន​នៃ​ការលាង​ឈាម​

​ការលាង​ឈាម​គឺជា​វិធី​ព្យាបាល​សង្គ្រោះ​ជីវិត​មួយ​ប្រភេទ​សម្រាប់​អ្នកជំងឺ​ខ្សោយតម្រង នោម​។ នៅពេល​អ្នក​ចាប់ផ្តើម​លាង​ឈាម អ្នក​ប្រហែលជា​ធ្លាប់ជួយ​ប្រទះ​ផល​រំខាន​ជាច្រើន​ដូចជា ខ្សោយ​សម្ពាធ​ឈាម អតុល្យភាព​ជាតិ​រ៉ែ​ក្នុង​ខ្លួន កំណក​ឈាម ការបង្ក​រោគ ឡើង​ទម្ងន់ និង​ផ្សេងៗ​ទៀត​។ គ្រូពេទ្យ​អាច​នឹង​ជួយ​គ្រប់គ្រង​ផល​រំខាន​នៃ​ការ លាង​ឈាម​បាន​ភាគច្រើន ដូច្នេះ​ពួកគេ​ក៏​នឹងមិន​ទុក​ឲ្យ​មាន​ផលវិបាក​រយៈពេល​វែង​ដែរ​។​

​សម្រាប់​អ្នកជំងឺ​ខ្សោយតម្រងនោម​ភាគច្រើន ការព្យាបាល​ដោយ​លាង​ឈាម​គឺជា​រឿង​ចាំបាច់​មួយ​។ យ៉ាងណាមិញ មាន​កត្តា​ប្រឈមមុខ និង​ផល​រំខាន​ច្រើនណាស់​ដែល​ទាក់ទង នឹង​ការព្យាបាល​មួយ​នេះ​។ ផល​រំខាន​ញឹកញាប់​បំផុត​នៃ​ការលាង​ឈាម​គឺ​ខ្សោយ​អស់កម្លាំង តែម្តង​។ ផល​រំខាន​ផ្សេងៗ​ទៀត​មានដូចជា​៖

ខ្សោយ​សម្ពាធ​ឈាម​
ការ​ខ្សោយ​សម្ពាធ​ឈាម​ក្នុងពេល​លាង​ឈាម​កើតឡើង​ដោយសារតែ​ការបាត់បង់​ជាតិ​ទឹក​បណ្តោះអាសន្ន​ក្នុងពេល​ព្យាបាល​។ បើសិនជា​សម្ពាធ​ឈាម​អ្នក​ធ្លាក់ចុះ​ក្នុងពេល​ព្យាបាល អ្នក​ក៏​ប្រហែលជា​សម្គាល់​ដឹង​អាកា​រៈ​ដូចជា វិលមុខ ចង្អោ ស្បែក​បែកញើស​ស្អិត និង​ព្រឹលភ្នែក​។

​រមួល​សាច់ដុំ​
ការ​រមួល​សាច់ដុំ​អាច​កើតឡើង​ក្នុងពេល​លាង​ឈាម​ដោយសារតែ​បម្រែបម្រួល​ជាតិ​ទឹក ឬ​អតុល្យភាព​ជាតិ​រ៉ែ​។ ការចុះ​ទាប​នៃ​ជាតិ​សូ​ដ្យូ​ម ម៉ាញ៉េ​ស្យូ​ម កាលស្យូម និង​ប៉ូ​តា​ស្យូ​ម សុទ្ធតែ​អាច​នាំ​ឲ្យ​រមួល​សាច់ដុំ​បាន​ទាំងអស់​។

រមាស់​ស្បែក​
​នៅ​ចន្លោះពេល​លាង​ឈាម កាកសំណល់​អាច​ចាប់ផ្តើម​កកកុញ​ក្នុង​ឈាម​។ សម្រាប់​មនុស្ស មួយចំនួន រឿងនេះ​អាចធ្វើ​ឲ្យ​ស្បែក​រមាស់​បាន​។ បើសិន​ជាការ​រមាស់​ស្បែក​កើតឡើងដំបូង​នៅ​ជើង វា​ក៏​អាច​ដោយសារតែ​ចង្កោម​រោគសញ្ញា​ជើង​មិនអាច​សម្រាក​បាន ឬ​ហៅថា Restless Legs Syndrome​។

កំណក​ឈាម
ពេលខ្លះ​ការដំឡើង​កំវិធី​វាយ​ត​ម្ឡៃ​ណាមួយ​ក្នុង​ម៉ាស៊ីន​លាង​ឈាម​អាច​នាំ​ឲ្យ​សរសៃ ឈាមទៅជា​រួម​តូច​បាន​។ បើសិនជា​មិនបាន​ព្យាបាល​ទេ វា​អាច​នាំ​ឲ្យ​ហើម​ពាក់ កណ្តាល​ខ្លួន ឬ​ឈាម​ទៅជា​កក​បាន​។

ការបង្ក​រោគ​
ការចាក់​បញ្ចូល​ម្ជុ​រលាង​ឈាម​ក្នុងពេល​លាង​ឈាម​ញឹកញាប់​អាចធ្វើ​ឲ្យ​ប្រឈម​ការបង្ក​រោគ​ដោយ​បាក់តេរី​បាន​។ បើសិនជា​បាក់តេរី​ចូលទៅក្នុង​ចរន្តឈាម​ក្នុងពេល​ព្យាបាល​អ្នក​ប្រហែល ជា​ប្រឈម​នឹង​ការបង្ក​រោគ ឬ​មេរោគ​ចូលក្នុង​ឈាម (Sepsis)​។ បើសិន ជា​គ្មាន​ការព្យាបាល ទាន់ពេលវេលា​ទេ ការបង្ក​រោគ​នេះ​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​។

ផល​រំខាន​ផ្សេងៗ​ទៀត​
ការប្រឈមមុខ និង​ផល​រំខាន​ផ្សេងៗ​ទៀត​នៃ​ការលាង​ឈាម​អាចមាន​ដូចជា កង្វះ​គ្រាប់​ឈាម ពិបាក​គេង បញ្ហា​បេះដូង ឬ​បេះដូង​លែង​ដើរ​តែម្តង​។​ផល​រំខាន​ទាំងនេះ​មាន​ភាគច្រើន​កើត ឡើង​ដោយសារតែ​អតុល្យភាព​ជាតិ​ទឹក និង​ជាតិ​រ៉ែ​ក្នុងពេល​លាង​ឈាម​តែម្តង​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...