Home ព័ត៌មានជាតិ សង្គម ប្រគល់វិញ្ញាប...

ប្រគល់វិញ្ញាបនបត្រកម្រិតអន្តរ​​ជាតិ​(IGE)និង រង្វាន់សិស្សជ័យ​លាភី​ថ្នាក់អន្តរជាតិលើកទី ២៤​​នៅសាលមហោស្រពស្ទឹងសង្កែ

ដោយៈគ្រញូង/បាត់ដំបង ៖ នៅសាលមហោស្រពស្ទឺងសង្កែក្រុងបាត់ដំបងកាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំពិធីប្រគល់វិញ្ញា​បនបត្រកម្រិតអន្តរជាតិ(IGE) និងពានរង្វាន់សិស្សជ័យលាភី ថ្នាក់អន្តរជាតិលើកទី២៤​ក្រោមអធិបតីភាពលោក អ៊ុយ សុធាវី អភិបាលរងខេត្តតំណាងលោកងួន រតនៈអភិបាលខេត្ត។

លោក អ៊ុយ សុធាវី អភិបាលរងខេត្តបានគូសបញ្ជាក់ថា ក្នុងពិធីប្រគល់វិញ្ញាបនបត្រកម្រិតអន្តរជាតិ(IGE)និងរង្វាន់សិស្ជ័យលាភីថ្នាក់អន្តរជាតិលើកទី២៤ដល់សុសិស្សសាលា
UCMAS Cambodiaក្នុងខេត្តបាត់ដំបង ដែលមានបេក្ខជនជាង៤ពាន់នាក់ មកពី៤០
ប្រទេសនៅរាជធានីភ្នំពេញ ដែលមានប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រឡងថ្នាក់អន្តរជាតិកាលពីថ្ងៃទី៧-៨ ឆ្នាំ២០១៩ កន្លងទៅនេះ។

លោកអភិបានរងបានធ្វើការកោតសរសើរ និងអបអរសាទរចំពោះលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ចំពោះការឈ្នះពានរង្វាន់លេខ១ លេខ២និងលេខ៣ លើឆាកអន្តរជាតិក្នុងការគណនាគណិតសាស្ត្ររហ័ស របស់សិស្សសាលាUCMAS Cambodia ចំនួន១០៥នាក់ដែលទទួលជ៏យលាភីនិងមានសិស្សចំនួន២៩៨នាក់ដែលបានប្រឡងគិតលេខរហ័សហើយទទួលបានជ័យលាភីកម្រិតអន្តរជាតិ លើកទី៧ពីប្រទេសម៉ាលេស៊ី៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុវជន​ម្នាក់​ដែល​បាន​រួមភ...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

​ព្រឹកស្អែក​សម្តេច​តេ​ជោ ...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

​ស្ត្រី​កម្ពុជា ក្នុង​វិស...

​ដោយៈ ពៅ​និមល / ភ្នំពេញៈ ...

ប្រើ​អំពើហិង្សា​លើ​អតីត​ប...

ដោយ​: ស​រិ​ទ្ធ / កណ្តាល​:...