មន្ត្រីជំនាញ ចុះពិនិត្យករណីវាយ​កម្ទេចអគារធម្មសភា ដែលមាន​អាយុកាល៧០ឆ្នាំនៅវត្តយាយទេព​ ក្នុងក្រុងកំពង់ឆ្នាំង

ដោយ:សន សក្តា/កំពង់ឆ្នាំង ៖ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ លោកជំទាវឆឹង ស៊ី មន អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានចុះពិនិត្យនិងសាកសួរ ព្រមទាំងប្រមូលព័ត៌មាន លើករណីវាយកម្ទេចអគារធម្មសភាដែលមានអាយុកាល៧០ឆ្នាំ នៅវត្តយាយទេព ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង ដែលបានអមដំណើរលោកជំទាវ អនុរដ្ឋលេខាធិការ នាព្រឹកមិញនោះ បានបញ្ជាក់ថា ការចុះពិនិត្យនិងសាកសួរនេះ ជាការប្រមូល ព័ត៌មានផ្សេងៗ និង ធ្វើរបាយការណ៍ដាក់ជូនក្រសួងក៏ដូចជាក្រុមការងារថ្នាក់ជាតិ។

លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង ដែលបានអមដំណើរលោកជំទាវ អនុរដ្ឋលេខាធិការ នាព្រឹកមិញនោះ បានបញ្ជាក់ថា ការចុះពិនិត្យនិងសាកសួរនេះ ជាការប្រមូលព័ត៌មានផ្សេងៗ និងធ្វើរបាយការណ៍ដាក់ជូនក្រសួងក៏ដូចជាក្រុមការងារថ្នាក់ជាតិ។

លោកប្រធានមន្ទីរ បានបន្ថែមថា ការវាយកម្ទេចអគារធម្មសភា ដែលមានអាយុកាល ៧០ឆ្នាំនេះ គឺព្រះចៅអធិការវត្តមិនបានសុំច្បាប់អនុញ្ញាត្ត មកកាន់មន្ទីរធម្មការ និងសាសនាខេត្ត និង មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តនោះឡើយ។ ហើយការសម្រេច ឬមានវិធានការផ្លូវច្បាប់យ៉ាងណានោះ ចំពោះករណីនេះ ជាតួនាទីរបស់ក្រសួងនិងថ្នាក់ជាតិ។

គួរបញ្ជាក់ថា ធម្មសភាឬធម្មមន្ទីរ នៃវត្តទេពធីតារាម (វត្តលោកយាយទេព) ក្នុងខេត្តកំពង់ឆ្នាំង បានកសាងឡើងតាំងពីអំឡុងឆ្នាំ១៩៥០។ អគារនេះត្រូវបានព្រះចៅអធិការវត្តសម្រចវាយកម្ទេចចោល ក្រោមហេតុផល មានសភាពចាស់ទ្រុឌទ្រោម ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ដោយយថាហេតុណាមួយ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...