ព្រឹត្តិការណ៍ប្រណាំងកង់ ពិភព​លោក​នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដំណាក់កាលទី១ ចាប់ផ្ដើម ចេញពីតារាសាគរទៅទីរួមខេត្តកោះកុងមុន

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ នៅវេលាម៉ោង ១១ព្រឹកថ្ងៃទី០៤ មករានេះ ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ បានចាប់ផ្ដើមក្បួនប្រណាំងដំណាក់កាលទី១ ហើយ ដោយចេញដំណើរពីរមណីយដ្ឋានតារាសាគរ។ ពិធីចេញដំណើរដំណាក់កាលដំបូងនេះ បានធ្វើឡើងក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។

ពេលនោះលោកថោង ខុន បានថ្លែងថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកដំបូងនៅកម្ពុជានេះ គឺមានកីឡាករសរុប ១៦០នាក់ មកពី ១៣ប្រទេស ក្នុងនោះបែងចែកជា ១៦ក្រុមចូលរួមប្រកួត ៣ដំណាក់កាល និងត្រូវឆ្លងកាត់ខេត្តចំនួន ៤ រួមមានខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ កីឡាករចូលរួមប្រកួត គឺមានមកពីបារាំង ចិន ហុងកុង ម៉ាឡេស៊ី សិង្ហបុរី ម៉ុងហ្គោលី ហូឡង់ វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ឡាវ ថៃ ឥណ្ឌូនេស៊ី និងម្ចាស់ផ្ទះកម្ពុជា។

ទន្ទឹមជាមួយគ្នានោះលោកថ្លែងអំណរគុណ ចំពោះក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក និងសហព័ន្ធកីឡាប្រណាំងកង់អន្ដរជាតិ អាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយពីសក្ដានុពលតំបន់ទេសចរណ៍កម្ពុជា និងរួមចំណែកលើកស្ទួយវិស័យកីឡាជិះកង់កម្ពុជាឲ្យរីកចម្រើន ដើម្បីត្រៀមខ្លួនឆ្ពោះទៅរកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC បានបញ្ជាក់ថា សម្រាប់កម្មវិធីប្រកួត នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ រួមមាន៖

  • ដំណាក់កាលទី១៖ ថ្ងៃទី០៤-មករា ក្បួនប្រណាំងចេញដំណើរពីរមណីយដ្ឋានតារាសាគរ និងបញ្ចប់នៅទីរួមខេត្តកោះកុង លើចម្ងាយសរុបប្រមាណ ១៥៣.៥ គីឡូម៉ែត្រ។
  • ដំណាក់កាលទី២៖ ថ្ងៃទី០៥-មករា ក្បួនប្រណាំងចេញពីរង្វមូង់លលោកតាសាយភូថង និងបញ្ចប់នៅរមណីយដ្ឋានឋានសួគ៌សុខាបូកគោ (កំពូលភ្នំ) លើចម្ងាយសរុបប្រមាណ ១៧២.៨ គីឡូម៉ែត្រ។
  • ដំណាក់កាលទី៣៖ ថ្ងៃទី០៦-មករា ក្បួនប្រណាំងចេញដំណើរពីក្លោងទ្វារជើងភ្នំបូកគោ និងបញ្ចប់នៅមុខសាលាខេត្តកែប ដែលមានចម្ងាយប្រមាណ ១៤៧.៧គីឡូម៉ែត្រ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...