​ក្រសួង​សុខាភិបាល​វៀត​ណា​ម​កំពុង​តាមដាន​យ៉ាង​ដិត​ដល់​អំពី​ស្ថានភាព​នៅតាម​ព្រំដែន​ចិន​បន្ទាប់ពី​មាន​ព័ត៌មាន​អំពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រលាក​សួត​​នៅក្នុង​ប្រទេស​នោះ​។​

​អគ្គនាយកដ្ឋាន​បង្ការ​វេជ្ជសាស្ត្រ​របស់​ក្រសួង​នេះ​បាន​និយាយ​ថា​ចិន​បាន​រាយការណ៍​ពី​ករណី​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​ជាច្រើន​ករណី​នៅ​ក្នុង​ទីក្រុង​វូ​ហាន ក្នុង​ខេត្ត​​ហ៊ុយ​បេ ចម្ងាយ​១.៥០០ គីឡូម៉ែត្រ ពី​ភាគ​ឦសាន​នៃ​ព្រំដែន ចាប់តាំងពី​ខែ​ធ្នូ​មក​។​

​គិត​ចាប់ពី​ថ្ងៃ​អង្គារ​ទី​៣១​ខៃ​ធ្នូ ករណី​ជំងឺ​រលាក​សួត​ចំនួន​២៧​ករណី ត្រូវ​បាន​បញ្ជាក់​ដោយ​ម​នុស្ស​៧​នាក់​មាន​សភាព​ធ្ងន់ធ្ងរ​។ នេះ​បើ​យោង​តាម​អគ្គនាយក​​ដ្ឋា​ន​បង្ការ​វេជ្ជសាស្ត្រ​នេះ​។​

​របាយការណ៍​បាន​បន្ថែម​ទៀត​ថា​គិត​ត្រឹម​ថ្ងៃ​អង្គារ ២៧​ករណី​ត្រូវ​បាន​បញ្ជាក់​ដោយ​មាន​មនុស្ស ៧ នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​

​ក្រសួង​សុខាភិបាល​ចិន​កំពុង​តាម​ពិនិត្យមើល​ប្រភព​នៃ​ការឆ្លង​និង​ស្វែងរក​ការទប់ស្កាត់​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​។​

​មិន​មាន​ភស្តុតាង​ច្បាស់លាស់​ណាមួយ​ដែល​ថា​វា​ត្រូវ​បាន​ចម្លង​រវាង​មនុស្ស​និង​មនុស្ស​នោះ​ទេ​ដោយ​ការ​ធ្វើតេស្តិ៍​បឋមបង្ហាញ​ថា​វា​ជា​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រលាក​​សួត​ដែល​បង្កឡើង​ដោយ​មេរោគ​។​នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​បង្កា​រ​វេជ្ជសាស្ត្រ​នេះ​។​

​ក្រសួង​សុខាភិបាល​វៀត​ណា​ម​កំពុង​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​(WHO)​ដើម្បី​ធ្វើឱ្យ​ពលរដ្ឋ​របស់​ខ្លួន​មាន​ការយល់ដឹង​បន្ថែមទៀត​អំពី​ស្ថាន​​ភាព​នេះ​និង​បង្កើត​វិធានការ​បង្ការ​៕​ប្រែ​សម្រួល​៖​សុខា​/sn

កន្លែង​ពិនិត្យ​សុខភាព​មួយ ត្រូវបាន​បង្កើតឡើង​ក្នុងអំឡុង​ការផ្ទុះ​ជំងឺ​ផ្លូវដង្ហើម​នៅ​ចិន​កាលពី​ឆ្នាំ​២០០២