ដោយៈសុផល/ភ្នំពេញ៖ក្រសួងសាធារណការនិងដឹកជញ្ជូននឹងរៀបចំពិធីបើកឱ្យដំណើរការជាផ្លូវការ,ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ដដើម្បីផ្តល់ជម្រើសដល់ប្រជាពលរដ្ឋដែលមានលទ្ធភាពអាចជ្រើសរើសស្លាកលេខដែលមានលក្ខណៈពិសេសអាចកម្ម៉ង់តាមការពេញចិត្ត។
ជាមួយនោះក៏មានជួយសម្រួលដល់នីតិវិធីនៃការប្រមូលពន្ធថែមទៀតផង។នេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការទិញលេខចុះបញ្ជីរថយន្ត ដោយងាយស្រួល តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មនៃយុគសម័យបច្ចេកវិទ្យា។
លោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងជញ្ជូនព្រមទាំងថ្នាក់ដឹកនាំក្រសួង គណៈកម្មការអន្តរក្រសួងដើម្បីគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោកស.ស.យ.កគ្រឹះស្ថានហរិញ្ញវត្ថុជាដៃគូ។ក្រុមហ៊ុនឯកជនដៃគូអភិវឌ្ឍន៍គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើននិងសាធារណជនទូទៅនឹងអញ្ជើញចូលរួមពិធីបើកឱ្យដំណើរការជាផ្លូវការការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ដនេះនាថ្ងៃអង្គារទី០៧ខែមករាឆ្នាំ២០២០ផ្សារទំនើប AEON MALL សែនសុខ ស៊ីធី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថាលក្ខណសម្បត្តិរបស់ស្លាកលេខពិសេសផ្ទាល់ខ្លួនគឺត្រូវបានបោះពុម្ពដោយមានអក្សរ”កម្ពុជា”នៅផ្នែកខាងលើ និង ការរួមបញ្ចូលគ្នានៃលេខឡាតាំង ឬអក្សរ ចាប់ពី១ដល់៨ខ្ទង់បោះពុម្ពនៅផ្នែកកណ្តាល ។ព្រមទាំងមានQRCodeនៅផ្នែកខាងស្តាំនៃស្លាកលេខហើយស្លាកលេខពិសេសនេះក៏អាចរក្សាទុកបាននៅពេលដែលមានការផ្ទេរកម្មសិទ្ធិរថយន្តផងដែរ។
ចាប់ពីថ្ងៃបើកឱ្យដំណើរការជាផ្លូវការ,ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ដប្រជាពលរដ្ឋកម្ពុជាទាំងអស់អាចធ្វើការជ្រើសរើសស្លាកលេខរថយន្តដែលខ្លួនស្រលាញ់តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុង ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តដែលមានអាសយដ្ឋាន vehicle.mpwt.gov.khដោយគ្រាន់។
តែប្រើប្រាស់គណនីដែលខ្លួនមានឬតម្កល់ប្រាក់ជាមួយនឹងដៃគូគ្រឹះស្ថានហិរញ្ញវត្ថុដែលបានសហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូនដោយបង្កលក្ខណៈងាយស្រួលតម្លាភាពទំនុកចិត្តលឿនរហ័សនិងសុវត្ថិភាពខ្ពស់។ក្រៅពីនេះក៏មានការតាំងបង្ហាញស្តង់ពិព័រណ៍ចុះបញ្ជីរថយន្តនិងពិព័រណ៍ស្លាកលេខនៅច្រកចូលធំCentralCourtក្នុងផ្សារទំនើបAEONMallសែនសុខចាប់ពីវេលាម៉ោង៩ព្រឹករហូតដល់ម៉ោង១០យប់៕S/