Home កម្សាន្ត សោភា ទេពី និង...

សោភា ទេពី និង វង្ស ថាណាន់ បង្ហាញឈុតអាពាហ៍ពិពាហ៍ធ្វើអោយអ្នកគាំទ្រមានមន្ទិល

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖មិនត្រឹមតែជាមិត្តរួមជំនាន់ក្នុងឱកាសចូលប្រឡងចម្រៀងទេ តារាចម្រៀង សោភា ទេពី និងតារាចម្រៀង វង្ស ថាណាន់ ក៏ត្រូវបានប្រិយ មិត្ត ជាច្រើននាក់ បានផ្គូរផ្គង ខណៈដែលពួកអ្នកគាំទ្របានមើលឃើញពីភាព សិ្នទ្ធស្នាល គួអោយកត់សម្គាល់។ ទាំងនេះ ជាដើមចម ដែលនាំអោយមានការដាក់បន្ទុក ថាពួកគេ ទាំងពីរកំពុងឈានជើងចូលនឹមជីវិតគូរ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ តារា ចម្រៀងទាំងពីរ ដួងបានបង្ហាញរូបថតប៉ុន្មានសន្លឹក នូវឈុតសម្លៀកបំពាក់ Pre-Wedding ដែលពួកគេបង្ហាញ កាលពីពេលថ្មីៗនេះ។

តាមរយៈរូបនេះ ក៏បង្កើតអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបភាពថត គ្រង ឈុតអាពាហ៍ពិពាហ៍ Pre-Wedding ប្រៀបដូចកូនកម្លោះក្រមុំដ៏ស្រស់ស្អាត ជាច្រើនសន្លឹកយ៉ាងល្អូកល្អឺនជាមួយគ្នាត្រូវបានសមីខ្លួនទាំងសងខាងបង្ហោះឡើងអមជាមួយនឹងអត្ថន័យស្នេហាដ៏ជ្រាលជ្រៅ។ស្របពេលដែលតារាមួយគូរនេះក៏គេដឹងថា ធ្លាប់មានទំនាក់ទំនងស្និទស្នាលដូចគូរសង្សាជាមួយគ្នាពីមុនមកហើយក៏ ស្ងាត់មួយ រយៈ ទើបត្រូវបានអ្នកគាំទ្រសង្ស័យថាអ្នកទាំងពីរចាប់ផ្ដើមផ្សារភ្ជាប់ទំនាក់ទំនងស្នេហា និងចាប់ដៃគ្នាជាថ្មីម្ដងទៀត។

កញ្ញា សោភា ទេពី បានប្រាប់តាមសារអេឡិចត្រូនិកថា រូបភាពទាំងអស់នោះ គឺ គ្រាន់តែថត សម្រាប់លេងក្នុង បណ្ដាញសង្គម និងបង្ហោះក្នុង TikTok តែប៉ុណ្ណោះ។ ជាក់ស្ដែងមូលហេតុដែលនាងនិង វង្ស ថាណាន់ផ្អាកចាប់ដៃគ្នាមួយរយៈគឺដោយសារ ការរវល់ការងាររៀងខ្លួន ហើយថ្មីៗនេះនាងទើបតែបានចាប់ដៃគ្នាជាថ្មីក្នុងសិល្បៈ ហើយក្រៅពីថតរូបស្វីតៗ និង ខ្លីបខ្លីៗនៅក្នុង TikTok អ្នកទាំងពីរក៏អាចនឹងមានត្រៀម ចេញនូវបទចម្រៀងរួមគ្នានៅក្នុងពេលឆាប់ៗនេះផងដែរ។ ពាក់ព័ន្ធជាមួយផ្នែក ផ្លូវចិត្ត នាងក៏សុំមិនទាន់ឆ្លើយថាទៅជាយ៉ាងណានោះឡើយ ដោយសារបច្ចុប្បន្នទំនាក់ ទំនង រវាងនាង និង លោក វង្ស ថាណាន់ គឺគ្រាន់តែជាមិត្តល្អនៅក្នុងសង្គមសិល្បៈ តែ ប៉ុណ្ណោះ។

យ៉ាងណមិញមតិជាច្រើនបានខំមិនទៅលើរូបភាពរបស់អ្នកទាំងពីរ បានសរសើរ ថាពិតជា សាកសមគ្នាឥតខ្ចោះ។មិនតែប៉ុណ្ណោះក៏មានអ្នកចូលរួមអបអរសាទរ និង ជូនពរឱ្យតារាប្រុសស្រីទាំងពីក្លាយជាគូរស្នេហ៍ពិតប្រាកដដោយសារអ្នកទាំងពីរស្រស់ស្អាត និងស្រស់សង្ហា ពិសេសនោះគឺអាជីពនិងទីផ្សាររបស់អ្នកទាំងពីរមិនចាញ់ គ្នា នោះឡើយ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មួយ​ថ្ងៃ​ឆ្លង​ជាង​២២​ម៉ឺន...

​ប្រែ​សម្រួលៈ វាសនា​/​វ៉ា...

យុវជន​ម្នាក់ បើក​ម៉ូតូ មក...

ដោយៈ សុខ​សុ​ភ័​ណ្ឌ​/កំពង់...

អ្នកជំងឺ​កូវី​ដ​១៩​សញ្ជាត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ឃុំខ្លួន​ជនសង្ស័យ​២​នាក់​...

​ដោយៈ​គ្រញូង​/​ប៉ៃលិនៈ ...