Home ព័ត៌មានជាតិ សន្តិសុខ មនុស្ស​៤​នាក់...

មនុស្ស​៤​នាក់​ស្លាប់​និង​របួស​១៧​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរ​៩​លើក​នៅ​ថ្ងៃទី​៤​មករា​

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាចរ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស កើតមាន​១២​លើក គិតពី​រសៀល ម៉ោង​២ ថ្ងៃទី​៣ ដល់​ម៉ោង ២​រសៀល​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២០ ក្នុង​៩​លើក​យ៉ាងហោចណាស់​មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី​២​នាក់​)​និង​បាន​បង្ក​មាន​មនុស្ស​របួសធ្ងន់​-​ស្រាល ១៧​នាក់ (​ស្រី​៤​នាក់​) ។​

​របាយការណ៍​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្កឱ្យមាន​ការខូចខាត​យានយន្ត សរុប​ជាច្រើន​គ្រឿងក្នុង​នោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត​។​រីឯ​មូលហេតុ​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន កំណត់​,​មិន​គោរព​សិទ្ធិ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម ។
​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ​បាន​បញ្ជាក់ថា​គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​សរុប​ចំនួន​២១​នាក់​នៅ​ថ្ងៃទី​០៤​ខែមករា​នេះ​គឺ​កើតឡើង​ដោយសារ​ហេតុការណ៍​ប៉ះទង្គិច​ចំនួន​៩​លើក​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...