ដោយៈសាវរក្ស/ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៤ខែមករាឆ្នាំ២០២០កម្លាំងនគរបាលខណ្ឌឬស្សីកែវបានចុះបង្ក្រាបជាក់ស្តែងករណីររក្សាទុកសារធាតុញៀនបានឃាត់ខ្លួន់ជនសង្ស័យ៤នាក់។ដកហូតថ្នាំញៀនមួយចំនួនត្រង់ចំណុចក្រុម១ផ្លូវជាតិលេខ៥ភូមិឡកំបោរសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ ។
លោកហ៊ាងថារ៉េតអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានឱ្យដឹងថាជនសង្ស័យទាំង៤នាក់រួមមាន៖១,ឈ្មោះលីគាភេទប្រុសអាយុ២៨ឆ្នាំ។២,ឈ្មោះធឿនវុធភេទប្រុសអាយុ៣២ឆ្នាំ។៣,ឈ្មោះ សេន សុភាពភេទប្រុសអាយុ២៧ឆ្នាំ។៤,ឈ្មោះមាត់រីភេទប្រុសអាយុ៣៧ឆ្នាំ។សមត្ថកិច្ចដកហូតសម្ភារ៖ ក្រាមពណ៌សថ្លាចំនួន៤កញ្ចប់។កម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធី ៕S/