Home ព័ត៌មានជាតិ នយោបាយ សម្តេច​វិបុល​...

សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​ចំពោះ​ក្រុមគ្រួសារ​ជនរងគ្រោះ​នៃ​ការបាក់​អគារ​នៅ​ខេត្ត​កែប​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​ប្រធានព្រឹទ្ធសភា​នៅ​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០២០​នេះ​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​ចំពោះ​ក្រុមគ្រួសារ​និង​សាច់ញាតិ​ជនរងគ្រោះ​ទាំងអស់​ក្នុង​សោកនាដកម្ម​រលំ​អគារ​ក្នុង​ខេត្ត​កែប កាលពី​រសៀល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០​។

​នៅក្នុង​សារលិខិត​រំលែក​ទុក្ខ​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​បានឱ្យដឹងថា​ក្នុងនាម​សមាជិក សមាជិកា​ព្រឹទ្ធសភា និង​មន្ត្រីរាជការ​ទាំងអស់ នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា និង​ខ្លួន​សម្តេច​ផ្ទាល់ មាន​សេចក្តី​ក្រៀមក្រំ​បំផុត​ចំពោះ​ឧបទ្ទវហេតុ​ដ៏​សោកសង្រេង​នៃ​ការបាក់​រលំ​អគារ​កម្ពស់​ប្រាំពីរ​ជាន់​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​។

​សម្តេច​សូម​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ជ្រាលជ្រៅ​ប្រកបដោយ​សេចក្តី​សង្វេគ​ជា​ពន់ពេក​ជាមួយ​ក្រុមគ្រួសារ​និង​សាច់ញាតិ​ដែល​បាន​បាត់បង់​សមាជិក​របស់ខ្លួន​នៅក្នុង​ហេតុការណ៍​ដ៏​សោកសៅ​នេះ​និង​សូម​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​បងប្អូន​កូនក្មួយ​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ព្រមទាំង​សូម​ជូនពរ​ដល់​បងប្អូន​កូនក្មួយ​ជា​ជនរងគ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​របួស​សូម​បាន​ឆាប់​ជាសះស្បើយ​និង​បាន​វិល​មក​ប្រកប់​ជីវភាព​រស់នៅ​ជាធម្មតា​ឡើងវិញ​។​ក្រុមការងារ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​បន្ត​ខិតខំ​យ៉ាង​សស្រាក់សស្រាំ​ប្រមូល​គ្រប់​មធ្យោបាយ​ដើម្បី​ព​ន្លឿ​ន​ការស្វែងរក​ជនរងគ្រោះ ។​

​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ជំនឿ​យ៉ាង​មុតមាំ​និង​សូម​គាំទ្រ​នូវ​រាល់​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ជំនះ​លើ​ការ​ប្រឈម​ចំពោះមុខ​នេះ​។​សូម​ក្រុមគ្រួសារ​និង​សាច់ញាតិ​បងប្អូន​កូនក្មួយ​ជនរងគ្រោះ​ទាំងអស់​មេត្តា​ទទួល​នូវ​សេចក្តី​គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត​ពីស​ម្តេច​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ ​ហោរាសាស្ត្រ​

​ប្រចាំថ្ងៃ​ពុធ ទី២ ខែធ្ន...

អន្តេវាសិក​,​អន្តេវាសិន​,...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

រដ្ឋាភិបាល​កម្ពុជា​ជួយ​ម៉...

​ដោយៈ​បាយ័ន​/​ភ្នំពេញ...

ជួសជុល​លុប​ជង្ហុក សំបុកមា...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...