ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​កម្ពស់ ៦ ជាន់​នៅ​ខេត្ត​កែប គិត​រហូតដល់​ម៉ោង​៨៖២០​នាទី​ព្រឹក ថ្ងៃទី​០៥ ខែមករា​ឆ្នាំ​២០២០​នេះ​ក្រុម​អ្នក ជួយសង្គ្រោះ​បាន​រកឃើញ​ជនរងគ្រោះ​ដែល​កប់​នៅក្នុង​គំនរ​អគារ​ក​ចំនួន ៤៥ នាក់​ហើយដែល​ក្នុងនោះ​មាន​ជនរងគ្រោះ ២២ នាក់​បាន​ស្លាប់ អ្នក​នៅរស់​រានមានជីវិត ២៣ នាក់​។ ក្នុងនោះ​អ្នកស្លាប់ ២២ នាក់​មាន​ប្រុស​១៣​នាក់​និង​ស្រី​៩​នាក់ ។ នៅ​យប់​ថ្ងៃទី ៤ ខែមករា​ក្រុម​ជួយសង្គ្រោះ​បាន​រកឃើញ​មនុស្ស​ដែល​កប់ នៅក្នុង​គំនរ​អគារ​ចំនួន ១៦ នាក់​បន្ថែមទៀត​ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន ១៥ នាក់ និង​នៅរស់​ម្នាក់ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្ថិតក្នុង​ប្រតិបត្តិការ​ផ្ទាល់​ក្នុងការ​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​បាន​សំដែង​នូវ​សមាណ​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ជនរួមជាតិ​ដែលបាន​បាត់់​បង់ជីវិត​នៅក្នុង​ឧបទ្ទវ​ហេតុនេះ។សម្តេច​បន្ត​ស្ថិតនៅ​កន្លែង​ប្រតិបត្តិ​ការរុករក​អស់​រយៈពេល​ពេញ ២ យប់​មួយថ្ងៃ​ហើយ​ដើម្បី​ពិនិត្យមើល និង បញ្ជាផ្ទាល់។​គោលបំណង​ធំ​របស់​សម្តេច​គឺ​ចង់ឃើញ​បងប្អូន​ដែល​កំពុង​ស្ថិតក្នុង​គំនរ​បាក់បែក​នៃ​អគារ​នៅ​រស់រានមានជីវិត​។គេសង្កេត ឃើញ​សកម្មភាព​របស់​សម្តេចនៅពេលដែល​ក្រុម​សង្គ្រោះ​ប្រកាសថា​រកឃើញ​មនុស្សសម្តេច​ចូលទៅ​ភ្លាម​ដើម្បី​ដឹង​ឲ្យ​បាន​ច្បាស់​ថា​ពួកគេ​នៅរស់ ឬ ស្លាប់ ។ នៅពេល​ដឹងថា​មាន​អ្នក​នៅរស់ គេ​ឃើញ​ស្ទុះ​ចូលទៅ​អោប​ជនរងគ្រោះ​ដូចជា​កូនចៅទឹកភ្នែក​សម្តេច​ហូរ​ចេញមក​ដោយ​មិនដឹង​ខ្លួន​ដែល​បញ្ជាក់​ពី​ក្តី​ត្រេកអរ រំភើប​ក្នុង​ចិត្ត ក្តី​អាណិត​ស្រឡាញ់ ចំពោះ​ជនរួមជាតិ ។ សម្តេច​ទៅមក​មិន​ឈប់ឈរ​ម្តង​ទៅ​មន្ទីរពេទ្យ​សួរសុខទុក្ខ​ជនរងគ្រោះម្តង​មកកាន់​ការដ្ឋាន​ដើម្បី​ស្តាប់​ដំណឹង​អំពី​ការរុករក​ជនរងគ្រោះ ។

​នៅ​ខណៈ​ពេលនេះ​ក្រុម​សង្គ្រោះ​កំពុង​បន្ត​ប្រតិបត្តិការ​យ៉ាងសកម្ម​ដើម្បី​បន្ត​រុករក​ជនរងគ្រោះ​បន្តទៀត​ដែល​ស្ថិតក្រោម​គំនរ​អគារ​បាក់​រលំ ៕​