ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖រថយន្តសង្គ្រោះរបស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានទៅដឹកសពជនរងគ្រោះពីមន្ទីរពេទ្យខេត្តកែបក្រោយករណីរលំបាក់អាគារកំពុងសាងសង់នោះត្រូវបានបញ្ជូនមកដល់ផ្ទះនៃសពនៅភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបូរីហើយ។
លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីនិងមន្ត្រី អ្នកពាក់ព័ន្ធបានចូលរួមទទួលនិងរំលែកទុក្ខដ៏ក្រៀមក្រំនិងជូនថវិកាសម្រាប់ធ្វើបុណ្យឈាបនកិច្ចនៅគេហដ្ឋាននៃសពនៅភូមិដងត្រាងឃុំចំណោមស្រុកមង្គលបូរី។ការបញ្ជូនសពមកដល់ម៉ោង៧ៈ៤៦ នាទីយប់ថ្ងៃទី៤ខែមករាឆ្នាំ២០២០។
ក្រុមគ្រួសារជនរងគ្រោះនិងលោករ័ត្ន ដាស៊ីណង់ឱ្យដឹងថា ៖មកទល់ថ្ងៃទី៤ ខែមករាឆ្នាំ២០២០ ជនរងគ្រោះដែលជាកម្មករមកពីភូមិដងត្រាងចំនួន៨នាក់(ដំបូងថាចំនួន៩នាក់)រកឃើញស្លាប់និងរបួស៤នាក់តែនៅបាត់ខ្លួន៤នាក់ទៀត។ជនរងគ្រោះ៤នាក់នោះរួមមាន១ឈ្មោះឆនផល្លីភេទស្រីអាយុ៤៧ ឆ្នាំ។
២-ឈ្មោះឆន ចាន់ណា ភេទស្រី អាយុ ២៧ឆ្នាំ។៣-ឈ្មោះភាព សុផល អាយុ ១៦ឆ្នាំ ។៤-ឈ្មោះពេញសារីភេទប្រុសអាយុ៣១ឆ្នាំ។ក្នុងនោះជនរងគ្រោះសរុប៧នាក់ស្ថិតក្នុងបន្ទុកគ្រួសារតែមួយ។ក្នុងនោះសង្គ្រោះបាន២នាក់(ស្លាប់ម្នាក់របួសម្នាក់)និងកំពុងជាប់គាំងក្នុងគំនរអគារឬបាត់ខ្លួន ៣នាក់ ។
ចំណែកទិន្នន័យដំបូងដែលក្រុមគ្រួសារ នគរបាលនិងមន្ត្រីភូមិឃុំរាយការណ៍ដំបូងថា អ្នកភូមិដងត្រាង ឃុំចំណោមស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យដែលស្ថិតក្នុងចំណោមជនរងគ្រោះក្នុងករណីរលំបាក់អគារកម្ពស់៧ជាន់នៅភូមិ-សង្កាត់-ខេត្តកែបកាលពីវេលាម៉ោង ៤:៣០រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។
ជនរងគ្រោះរួមមាន១,ឈ្មោះពេញសារីភេទប្រុសអាយុ៣១ឆ្នាំ។២,ឈ្មោះឆនចាន់ណាភេទស្រីអាយុ២៧ឆ្នាំ។៣-ឈ្មោះឆន ឆ្លយ ភេទប្រុសអាយុ២៥ ។៤-ឈ្មោះបាល់ ភាព ភេទប្រុសអាយុ៣០(យកចេញ សន្លប់) ។៥- ឈ្មោះ ភាព សុផល ភេទប្រុសអសយុ១៦ឆ្នាំ។៦-ឆន ផល្លី ភេទស្រីអាយុ៤៧ឆ្នាំ ។៧- ឈ្មោះ អ៊ឹង រដ្ឋា ភេទប្រុស។៨-ឈ្មោះហម អាត់ ភេទប្រុសអាយុ២៥ឆ្នាំ(យកចេញ) និង៩-ឈ្មោះ ម៉ាន់ នី ភេទប្រុសអយុ ៥៩ឆ្នាំ ។
សូមរំលឹកថានេះជាករណីគ្រោះថ្នាក់បាក់រលំអគារលើកទីបីហើយក្នុងរយៈពេល៦ខែចុងក្រោយមកនេះ ដែលបានសម្លាប់មនុស្សជិត៤០នាក់និង របួស រាប់សិប នាក់។កាលពីដើម ខែធ្នូ ឆ្នាំ២០១៩ កម្មករ៣នាក់ ស្លាប់ ក្នុងករណី បាក់សាលាឆាន់និង បណ្ដាលឱ្យកម្មករជាង១០នាក់ រង របួសនៅ ខេត្តសៀមរាប។
កាលពីខែមិថុនាឆ្នាំ២០១៩ អគារ វិនិយោគរបស់ជនជាតិចិន កម្ពស់៧ជាន់ ដែល កំពុងសាងសង់គ្មានច្បាប់អនុញ្ញាតនៅខេត្តព្រះសីហនុបានបាក់រលំបណ្ដាលឱ្យកម្មករសំណង់២៨នាក់ស្លាប់និង របួស២៦នាក់៕S/
រូបថត៖លោកអ៊ុរាត្រីលោករ័ត្នដាស៊ីណង់ទទួលសពជនជនរងគ្រោះជាអ្នកភូមិដងត្រាងឃំចំណោមស្រុកមង្គលបូរី ដែលស្លាប់ក្នុងករណីបាក់រលំអគារកម្ពស់៧ជាន់នៅខេត្តកែប(រូប៖ ប.ជ័យ)