ដោយគូលែន/សៀមរាប៖កាលពីថ្ងៃទី៤ខែមករាឆ្នាំ២០២០មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦នៅត្រង់ចំណុចផ្លូវបំបែកហៃវេភូមិរលូសលិចឃុំរលួសស្រុកប្រាសាទបាគង។ករណីនេះបណ្តាលឱ្យស្លាប់អ្នកបើកបរម៉ូតូម្នាក់និងរបួស៧នាក់ក្រោយពីកើតហេតុរួចអ្នកបើកបររថយន្ដចុះរត់គេចខ្លួនបាត់។
សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគងបានឱ្យដឹងថាគ្រោះថ្នាក់ចរាចរនេះបង្កឡើងដោយរថយន្ដម៉ាកហ៊ីយ៉ាន់នដាយពណ៌សពាក់ផ្លាកលេខកណ្ដាល៣A០៥៤៨បើកបរដោយឈ្មោះមិនស្គាល់អត្ដសញ្ញាណដោយបើកបរពីទិសខាងជើងទៅទិសខាងត្បូង។ចំណែកខាងម៉ូតូសណ្ដោងរ៉ឺម៉កម៉ាវេវពណ៌ក្រហមផ្លាកលេខគ្មានបើកបរដោយឈ្មោះវ៉ាន់វាសនាភេទប្រុសអាយុ៣២ឆ្នាំដោយបើកបរពីទិសខាងលិចទៅកើតនិងមានអ្នករួមដំណើរនៅលើរ៉ឺម៉កចំនួន៧នាក់។
សមត្ថកិច្ចបានបន្តថាអ្នកស្លាប់មានឈ្មោះ វ៉ាន់ វាសនាភេទប្រុសអាយុ៣២ឆ្នាំដែលមានទីលំនៅភូមិបឹង ឃុំឬស្សីលកស្រុកជីក្រែងខេត្ដសៀមរាប។ចំណែកអ្នករងរបួសមានទី១ឈ្មោះទន់រិទ្ធភេទស្រីអាយុ២៩ឆ្នាំ,ទី២,ឈ្មោះកុកគឺវភេទប្រុសអាយុ២៩ឆ្នាំ,ទី៣ឈ្មោះសុខកាត់ភេទប្រុសអាយុ២៧ឆ្នាំ,ទី៤ឈ្មោះមុតស៊ាកភេទស្រីអាយុ៣៨ឆ្នាំ,ទី៥ឈ្មោះឡាយវីភេទស្រីអាយុ២៨ឆ្នាំ,ទី៦ឈ្មោះគុណគីមភេទប្រុសអាយុ១៨ឆ្នាំ,និងទី៧ឈ្មោះកុកហៀបភេទស្រីអាយុ៣៧ឆ្នាំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានយកវត្ថុតាងមានរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគតបាលស្រុកប្រាសាទបាគងដើម្បីស្រាវជ្រាវរកអត្តសញ្ញាណអ្នកបង្ករមកដោះស្រាយតាមច្បាប់៕S/

រូបភាព: រថយន្ដ ម៉ាកហ៊ីយ៉ាន់ដាយបុកជាមួយ ម៉ូតូសណ្ដោងរ៉ឺម៉ក ស្លាប់ម្នាក់របួស៧នាក់ អ្នកបើកបររថយន្ដចុះរត់គេចខ្លួនបាត់ ៕គូលែន

