ដោយៈចាន់តូ/កំពត៖ដីមាត់ព្រែកក្នុងភូមិកំពង់ក្រុងប្រមាណជាងមួយរយម៉ែត្រជាដីចំណីមាត់ព្រែកទឹកជន់លិចនារដូវវស្សាជាដីសម្បត្តិរដ្ឋ។បែជាស្ងាត់ៗមានគេលួចដឹកដីយកទៅចាក់លុបទាំងយប់ពលរដ្ឋបានត្រឹមហួសចិត្ត។ត្បិតដីចំណីមាត់ព្រែកធម្មជាតិក៏ជិតក្លាយជាដីកម្មសិទ្ធិឯកជនមានម្ចាស់គ្រប់គ្រងទៅវិញ។
ប្រភពព័ត៌មានបានឱ្យដឹងថាដីដែលគេលួចចាក់ទាំងយប់ស្ថិតនៅភូមិកំពង់ក្រុងឃុំកំពង់ក្រែកស្រុកទឹកឈូខេត្តកំពត។ប្រជាពលរដ្ឋរស់នៅភូមិឃុំនេះបានឱ្យដឹងថាដីចំណីមាត់ព្រែកគឺមិនដែលបុគ្គលណាឫប្រជាពលរដ្ឋណាហ៊ានចាក់ដីលុបនោះទេ។សកម្មភាពចាក់ដីលុបដៃមាត់ព្រែកមានរយៈពេលបីបួនថ្ងៃមកហើយមិនឃើញមានអាជ្ញាធរកម្លាំងមានសមត្ថកិច្ចទប់ស្កាត់ឫមួយត្រូវរ៉ូវគ្នាជាមុនទើបមិនមានការហាមឃាត់ ។
តែបើប្រជាពលរដ្ឋធម្មតាវិញកុំថាឡើយចាក់ដីលុបមាត់ព្រែកសូម្បីធ្វើរោងចិញ្ចឹមមាន់ទាមិនបានផងគឺអាជ្ញាធរចុះហាមឃាត់ភ្លាម(នេះបើតាមការអះអាងពីប្រជាពលរដ្ឋម្ចាស់ដី)។ពលរដ្ឋដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានឃុបឃិតគ្នាជាមួយឈ្មួញដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួនមិនគិតពីផលប៉ះពាល់និងបាត់បង់ដីចំណីមាត់ព្រែក ។
តែទោះជាយ៉ាងណាក្តីនេះគ្រាន់តែយោងតាមប្រជាពលរដ្ឋបាញ់រូបភាពនិងរាយការណ៍មកដើម្បីឱ្យជួយផ្សព្វផ្សាយបន្តដើម្បីជូនដំណឹងដល់លោក ជាវ តាយ អភិបាលខេត្តកំពត លោកចៅហ្វាយស្រុក លោកមេឃុំជាពិសេសលោកមេភូមិដឹងហើយមិនរាយការណ៍។ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធត្រូវហាមឃាត់ទប់ស្កាត់នូវការរំលោភទន្ទ្រានដីចំណីមាត់ព្រែកដែលត្រូវគេរំលោភបំពានធ្វើកម្មសិទ្ធិនេះ៕S/