ដោយៈចាន់តូ/កំពង់ស្ពឺ៖ករណីរថយន្តក្រុមហ៊ុនSLបុកម៉ូតូស្លាប់កូនស្រីឯម្តាយរបួសធ្ងន់គ្រប់១ឆ្នាំហើយនៅមិនទាន់ទទួលសំណង។ក្រុមគ្រសារសូមអង្វរយ៉ាងទទូចសុំសម្តេចតេជោហ៊ុនសែនមេតា្តជួយពួកគាត់ជាជនរគ្រោះ២នាក់ម្ដាយនិងកូនស្រីដែលបាត់បង់ជីវិតនាងជានិស្សិតរស់ក្នុងភាពក្រីក្រ។
នារីនិស្សិតឆ្នាំទី១ម្នាក់បានស្លាប់ចំណែកម្តាយរងរបួសធ្ងន់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចររថយន្តធុនធំបើកបុកម៉ូតូពីក្រោយនៅតាមផ្លូវ៤១ក្នុងស្រុកបសេដ្ឋខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី៥ខែមករាឆ្នាំ២០១៩កន្លងមករហូតមកដល់ថ្ងៃទី៥ខែមករាឆ្នាំ២០២០នេះអស់រយៈពេល១ឆ្នាំហើយ។គឺភាគីខាងស្ត្រីរងគ្រោះនៅមិនទាន់ទទួលបាននូវដំណោះស្រាយសំណងរដ្ឋប្បវេណីឬសំណងផ្លូវច្បាប់ឡើយខណៈដែលកូនស្រីស្លាប់ទៅហើយរីឯម្តាយរបួសបាក់ដៃ ។
នារីនិស្សិតរងគ្រោះដែលស្លាប់ជិះម៉ូតូពីជើងទៅត្បូង ម៉ូតូម៉ាក ហុងដាសេ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១០ ពាក់ស្លាកលេខតាកែវ 1C-2352 ។ នារីរងគ្រោះឈ្មោះ ជា ហុយណា រីឯម្តាយរងរបួសធ្ងន់ឈ្មោះ សួស ស្រីពៅ អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រៃឈ្នួល ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែករថយន្ត បើកបរស្របទិសគ្នា ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3C-4356 ដឹកការ៉ូរបស់ក្រុមហ៊ុន SL ដែលមានលោក ស៊ី លាង ជាម្ចាស់ក្រុមហ៊ុន បើកបុកម៉ូតូ នារីរងគ្រោះ២នាក់ម្ដាយកូន ពីក្រោយ ។
តាមក្រុមគ្រួសារជនរងគ្រោះបានត្អូញត្អែថា កើតហេតុតាំងពីល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះអស់រយៈពេល១ឆ្នាំមកហើយរថយន្តបង្កអ្នកបើកបររថយន្តម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដោយអូសបន្លាយរយៈពេល១ឆ្នាំស្ងាត់បាត់ដំណឹង។ ទើបក្រុមគ្រួសារ ភាគីរងគ្រោះ ទទូចស្នើរសុំទៅស្ថាប័នសមត្ថកិច្ចតុលាការមេត្តាជួយរកដំណោះស្រាយ។ខណៈដែលសំណងរដ្ឋប្បវេណីក៏អត់សំណងផ្លូវច្បាប់ក៏មិនទាន់ឃើញខាងភាគីថៅកែក្រុមហ៊ុនរថយន្តដឹកគ្រឿងសំណង់និងភាគីរងគ្រោះ ដើម្បីរកដំណោះស្រាយ បញ្ចប់រឿងនៅឡើយ ៕S/