​ដោយៈ​គ្រញូង​/​ប៉ៃលិនៈ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យ ប្រុស ស្រី ចំនួន ៤ នាក់ ទៅ​តុលាការខេត្ត​ពាក់ព័ន្ធ ករណី រក្សា ទុក​និង ចែក​
​ចាយ គ្រឿងញៀន​។​ជនសង្ស័យ​ទាំង​បួន​នាក់​នេះ​ត្រូវ បាន កម្លាំង​នគរបាល ក្រុងប៉ៃលិន​ចាប់ ខ្លួន​បាន​កាលពី​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០២០​ស្ថិតនៅ​ចំណុច​ផ្សារ​ថ្មី​ក្នុងភូមិ​អូរ​ច្រា​លើ​សង្កាត់​ទួល​ល្វា​ក្រុងប៉ៃលិន​។​

កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានដឹងថា​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​និង​បន្ត​ចាប់បាន​ចំនួន ៣ នាក់ បន្ថែម ទៀត រួម មាន​១- ឈ្មោះ​ចាន់ នី ភេទ ស្រី អាយុ ៦៨ ឆ្នាំ (​កសិករ​)​ត្រូវជា​ម្តាយ​របស់ ជនសង្ស័យ ឈ្មោះ ចាន់ សាន ២- ឈ្មោះ ទឹម ប៊ុ ន ធឿ ន ភេទ ស្រី អាយុ ៣៩ ឆ្នាំ មុខរបរ កោស ជប់ និង ៣- ឈ្មោះ ហេង លៀប​ភេទ ស្រី​អាយុ ៣៥ ឆ្នាំ​មុខរបរ កោស ជប់​។​

​ដកហូត​វត្ថុ តាង រួម មាន ម្សៅ ក្រាម ពណ៌ ស ថ្លា សង្ស័យ ជា ម៉ា ទឹកកក ចំនួន ៣៨ កញ្ចប់​សរុប ទាំងអស់ ចំនួន ៤៤ កញ្ចប់ ជញ្ជីង ថ្លឹង ចំនួន មួយ គ្រឿង ប្រាក់ ចំនួន ១.២០០.០០០ រៀល​ប្រាក់ ថៃ​ចំនួន ២.០០០ បាត​និង សម្ភារ​សម្រាប់ ជក់ មួយចំនួនទៀត​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បួន​ខាងលើ ត្រូវ បាន កម្លាំង ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បញ្ជូន​ខ្លួន​ព្រម ទាំង វត្ថុ តាង មួយចំនួន​ទៅ កាន់ ទៅ តុលាការ​ដើម្បី​ចាត់ការ តាម ច្បាប់​៕S/

​ ​រូប​ថ​តៈ​ជនសង្ស័យ​ប្រុស​ស្រ​ទាំង​បួន​នាក់​និង​វត្ថុតាង​