ដោយៈ​សុផល​/​ក្រុងព្រះសីហនុៈ​ក្រុមហ៊ុន​វិមាន​ខ្សាច់​ស​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដើម្បី​ស្រាយ​បំភ្លឺ​ក៏ដូចជា​បើក​ការចរចា​ស្វែងរក​ដំណោះស្រាយ​មួយ​ល្អប្រសើរ​។​ក្រុមហ៊ុន​វិមាន​ខ្សាច់​សបាន​បញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​៖​ក្រុមហ៊ុន​វិមាន​ខ្សាច់​ស​ចាប់តាំងពី​បើក​ដំណើរការ​មកដល់​ពេល​បច្ចុប្បន្ននេះ​មិនដែល​ធ្លាប់បាន​ជំពាក់​ប្រាក់បៀវត្សរ៍​បុគ្គលិក​សូម្បី​មួយ​កាក់​មួយ​សេន​ឡើយ​។​

​ក្រុមហ៊ុន​បាន​បន្តថា​ឆ្នាំ​ថ្មី​ទើបបាន​ចាប់ផ្តើម​ក្រុមហ៊ុន​វិមាន​ខ្សាច់​ស​កំពុងធ្វើការ​កំណែ​ទំរង់​លទ្ធផល​ការងារ​របស់​បុគ្គលិក​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន​ធ្វើយ៉ាងណា​ដើម្បីឱ្យ​បុគ្គលិក​ឆ្នើម​កាន់តែ​មាន​ភាព​រីកចម្រើន​ហើយ​ទទួល​បានការ​តបស្នង​កាន់តែ​ប្រសើរ​ពី​ក្រុមហ៊ុន​។​

​ស្របពេល​កំពុង​ធ្វើកំណែទម្រង់​លទ្ធផល​ការងារ​របស់​បុគ្គលិក​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន​នោះ មាន​បុគ្គលិក​មួយចំនួន​ដែល​មិនបាន​យល់​ពី​ស្ថានភាព​ជាក់ស្តែង​ឬ​ត្រូវបាន​ជន​មួយចំនួន​ញុះ​ញ៉ុ​ង​ឱយ​ប្រព្រឹត្ត​សកម្ម​ភាពមិនប្រក្រតី​មួយចំនួន​។​ក្រុមហ៊ុន​វិមាន​ខ្សាច់​សបាន​អញ្ជើញ​មន្ត្រី​ពាក់ព័ន្ធ​មកពី​មន្ទីរ​ការងារ​ខេត្ត​ព្រះ​សិ​ហ​នុ ជួប​ជា​មួ យ ក្រុម​តំណាង​បុគ្គលិក ដើម្បី​អង្គុយ​ចរចារ​រក​ដំណោះស្រាយ​។​

​ក្រុមហ៊ុន វិមាន​ខ្សាច់ ស សូម​សំណូមពរ​ដល់​បុគ្គលិក​គ្រប់រូប​ឱ្យ​ឈរលើ​មា​គា​នៃ​ច្បាប់​ការងារ បូកផ្សំ​ជាមួយ​ស្ថានភាព​ជាក់ស្តែង​ដែល​ក្រុមហ៊ុន​កំពុង​ប្រឈមមុខ​ធ្វើការ​ពិចារណា​ដើម្បី​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​។​ក្រុមហ៊ុន​វិមាន​ខ្សាច់​ស​ធានា​ចរចារ​ដោះស្រាយ​បញ្ហា​ដោយ​ស្មើភាព​យុត្តិធម៌​និង​សម​ហេតុផល​។​ប៉ុន្តែ​ចំពោះ​បុគ្គល​មួយចំនួន​តូច​ដែល​មានបំណង​ប្រើ​គ្រប់​ឧបាយកល​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន វិមាន​ខ្សាច់​ស​នោះ​ក្រុមហ៊ុន​នឹង​ចាត់វិធានការ​តាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រុមហ៊ុន​វិមាន​ខ្សាច់​ស​សូម​ប្រកាស​ជា​ផ្លូវ​ការណ៍​ថា​ក្រុមហ៊ុន​គោរព​តាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​គោរព​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​ក្រុមហ៊ុន​វិមាន​ខ្សាច់​ស​គ្រប់រូប​ដែល​តែងតែ​លះបង់​កម្លាំង​ញើស​ឈាម​ធ្វើការ​គាំទ្រ​ក្រុមហ៊ុន​តាំងពីដើម​មក​។​ឆ្លង​តាមរយៈ​ហេតុការណ៍​ដែល​បានកើត​ឡើង​លើក​នេះ​ក្រុមហ៊ុន​វិមាន​ខ្សាច់​សបាន​ខ្នះខ្នែង​ចាត់​វិធានការណ៍​ចរចា​ពិភាក្សា​ជាមួយនឹង​បុគ្គលិក​របស់​ក្រុមហ៊ុន​។​

បុគ្គលិក​មួយចំនួន​បាន​ស្វែង​យល់ដឹង​អំពី​ទង្វើ​មិន​គប្បី​របស់ខ្លួន​ហើយ​បាន​រំសាយ​ការយល់ច្រឡំ​មកលើ​ក្រុមហ៊ុន​ព្រមទាំង​យល់ព្រម​ចូលធ្វើការ​វិញ​តាម​ធម្មតា​ឡើងវិញ​។​រីឯ​បុគ្គលិក​មួយចំនួនទៀត​ដោយ​មិន​គាំទ្រ​និង​មិន​ព្រម​យល់​ពី​ស្ថានភាព​ជាក់ស្តែង​ដែល​ក្រុមហ៊ុន​កំពុង​ប្រឈមមុខ​នោះ​ក៏បាន​មូលមតិ​ជា​ឯក​ច្ឆ័​ន​បំពេញបែបបទ​ធ្វើការ​លាឈប់​ពី​ការងារ​ដោយ​សន្តិវិធី​។​

​ក្រុមហ៊ុន​វិមាន​ខ្សាច់​ស​សូម​ថ្លែងអំណរគុណ​ដល់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ដែល​តែងតែ​យកចិត្តទុកដាក់​និង​គាំទ្រ​ដល់​ក្រុមហ៊ុន​ទន្ទឹមនឹងនេះ​ក្រុមហ៊ុន​វិមាន​ខ្សាច់​សនឹង​ទទួល​ស្វាគមន៍​បំរើ​នូវ​សេវាកម្ម​ដ៏​ល្អ​និង​ស្មោះត្រង់​ដល់​ភ្ញៀវកិត្តិយស​ជានិច្ច​៕S/​