ដោយ:អង្គរតូច/សៀមរាប៖ស្ត្រីម្នាក់បានស្លាប់ឯមនុស្សប្រុសស្រីជាង១០នាក់ទៀតរងរបួសធ្ងន់និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដោយរថយន្តម៉ាកឡង់គ្រីស័របុកជាមួយរថយន្តម៉ាក់សាំយុង(តាក់ស៊ី)។ហេតុការណ៍បានកើតឡើងថ្ងៃទី៥ ខែ មករា ឆ្នាំ២០២០ វេលាម៉ោង ១៣និង១០នាទី នៅលើ ផ្លូវ ជាតិលេខ៦ ស្ថិតនៅចំណុចភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
សមត្ថកិច្ចក្នុងហេតុការណ៍ឱ្យដឹងថា ករណីនោះបង្កឡើងដោយរថយន្តម៉ាក ឡង់គ្រីស័រ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ២B២២៧៨។បើកបរដោយជនមិនស្គាល់អត្តសញ្ញាណបើកក្នុងទិសដៅពីកើតទៅលិច បានរ៉េចង្កូតទៅឆ្វេងដៃ។បានបុករថយន្តម៉ាក សាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ សៀមរាប២C.៦៧៨៥ បើកបរដោយឈ្មោះ ហឿម ស្រួច ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិសាទុំ ឃុំដំដែក ស្រុកសូទ្រនិគមន ខេត្តសៀមរាបមានអ្នករួមដំណើរចំនួន ១៤នាក់ ស្រី៩នាក់។
អ្នករួមដំណើរទី១ឈ្មោះប៉ាវជនភេទស្រីអាយុ៦២ឆ្នាំ។ទី២ឈ្មោះទុំសុខភេទស្រីអាយុ៧៦ឆ្នាំទី៣ឈ្មោះ សានសាយភេទប្រុសអាយុ៣៤ឆ្នាំ។ទី៤ឈ្មោះភួងភាពភេទស្រីអាយុ៤៧ឆ្នាំ។ទី៥-ឈ្មោះ ពីង ឡាយ ភេទប្រុស ។ទី៦-ឈ្មោះ ទុយ ណី ភេទស្រី អាយុ ៣៦ឆ្នាំ ។ទី៧-ឈ្មោះ មៀន ជឿម ភេទស្រី អាយុ ៦១ឆ្នាំ ។ទី៨ឈ្មោះស្អាតសួរភេទស្រី(ស្លាប់)។ទី៩-ឈ្មោះ ប៉ោ ងួន ភេទប្រុស។
ទី១០-ឈ្មោះ រៀល ឡី ភេទស្រី អាយុ ៣៥ឆ្នាំ ។ទី១១-ឈ្មោះប៉ាត ឡុង ប្រុស។ទី១២ -ឈ្មោះបឿន លេន ភេទស្រី អាយុ ៣៥ឆ្នាំ ។ទី១៣-ឈ្មោះ តេន ឡោម ភេទស្រី អាយុ៣៥ឆ្នាំ។ទី១៤-ឈ្មោះ ទុយ ឃីង ភេទប្រុស ព្រះជន្ម ៥១ ព្រះវស្សា (ព្រះសង្ឃ)។
ប្រភពបន្តថា ក្នុងហេតុការណ៍នោះរបួសធ្ងន់មនុស្ស ៧នាក់ ស្រី ៤នាក់ និងរបួសមនុស្សស្រាល ៦នាក់ ស្រី៤នាក់។ខូចខាតរថយន្តធ្ងន់២គ្រឿង។ករណីនេះមូលហេតុគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបររថយន្តម៉ាកឡង់គ្រីស័របើកមានល្បឿនលឿននិងបើកមិនប្រកាន់ស្តាំ។ចំពោះជនរងគ្រោះសមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ចំណែកវត្ថុតាងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី៕S/