ដោយៈសាតចាន់បុត្រ/មណ្ឌលគិរីៈលោកតាវ័យជរាម្នាក់បានធ្វើអត្តឃាតខ្លួនឯងដោយចង.កលើឡៅតឿផ្ទះរបស់គាត់ ខណៈកូនៗពុំនៅផ្ទះ។ហេតុការកើតឡើងនៅវេលាម៉ោង ១៥ និង ៣៥ នាទីរសៀល នៅថ្ងៃទី៥ ខែមករា ឆ្នាំ ២០២០ ស្ថិតនៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
នាយប៉ុស្តិ៍នគរបាលឃុំស្រែខ្ទុមលោកផេងសាវួនបានឱ្យដឹងថាមានករណីធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង ដោយជនរងគ្រោះឈ្មោះ ហូយ នាង ភេទប្រុសអាយុ៧៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតនៅភូមិព្រែក ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
មានទីលំនៅបច្ចុប្បន្ននៅភូមិកើតហេតុ។ប្រពន្ធឈ្មោះហ៊ុនយីភេទស្រីអាយុ៦៦ឆ្នាំជនជាតិខ្មែរមុខរបរអាជីវករទីកន្លែងកំណើតភូមិត្រនង់ឃុំទ្រនង់ស្រុកកោះសូទិនខេត្តកំពង់ចាមទីលំនៅបច្ចុប្បន្នរស់នៅក្នុងភូមិកើតហេតុខាងលើមានកូនចំនួន ៧ នាក់ ស្រី ៣ នាក់។នគរបាលបញ្ជាក់ថា មូលហេតុ ជាមនុស្ស(សតិមិនគ្រប់)បានយកខ្សែភ្លើងទៅចងកទៅនឹងបង្កាន់ដៃឡៅតឿរួចទម្លាក់ខ្លួនចុះក្រោមបណ្ដាលឱ្យដាច់ខ្យល់ស្លាប់ភ្លាម៕S/

