ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយរាល់ការប្រកបការងារងាយទទួលផលឆ្លើយតបមកវិញផង។អ្នកប្រកបរបររកស៊ីជួញដូរវិញផ្តល់ផលល្អចំពោះការចរចា,ការបណ្តាក់ទុនឬការចង់បញ្ចេញប្រាក់កាសក្នុងការធ្វើអ្វីមួយព្រោះមិនត្រឹមសមដូចប្រកបទេតែនៅឆាប់រីកដុះដាលឈានទៅមុខ។ការធ្វើ ដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោក្រមុំមានការរីកលូតលាស់និងផ្អែមល្ហែមប្រពៃ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។នៅក្នុងនេះលោកអ្នកងាយទទួលផលប៉ះទង្គិចដោយសារភាគច្រើនកើតមកពីគំនិតនិងការប្រព្រឹត្តិរបស់ខ្លួនឯងតែប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះលាភច្រើនបោលហួសនិងហោះរំលងជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបបញ្ហាប្រទាំងប្រទើសនិងជួបរឿងរាវយាយីផងដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីកុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះបើទោះបីធ្វើអ្វីលោកអ្នកមិនអាចប្រមាថបានទេពីព្រោះថាផលអាក្រក់នៅចំពោះមុខនោះឃើញថាមានច្រើនជាងសព្វមួយដង។ ក្រៅពីនេះបើលោក អ្នកធ្វើអ្វីក៏ដោយតោងតែមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយ ហើយត្រូវចងចាំថាបើកើតផលអាក្រក់ណាមួយ ឡើងតោងតែចេះដោះស្រាយទើបបញ្ហាពីធំនឹងប្រែជាតូចឡើងវិញ។អ្នកប្រកបរបររកស៊ីជួញដូរវិញឃើញថាមិនផ្តល់ផលល្អសម្រាប់ការធ្វើជំនួញធំៗឡើយព្រោះថាផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាប៉ុន្មានទេ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងប្រទាំងប្រទើសនិងបង្ករឿងចំពោះគ្នាច្រើន៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកពុំសូវគាប់ប្រសើរទេ ហើយបើមាន កិច្ចការអ្វីសំខាន់ដែលត្រូវដោះស្រាយឃើញថាមិនអំណោយផលល្អទេ ដូចនេះបើចង់ពន្យា ពេលក៏ជាការប្រសើរដែរ។ក្រៅពីនេះលោកអ្នកចូរប្រយ័ត្នកើតជម្លោះវិវាទជាមួយក្រុមនុស្សភេទផ្ទុយគ្នាបង្កើតជាបញ្ហាទៅថ្ងៃខាងមុខ។នៅក្នុងផ្ទះសម្បែងវិញចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយព្រោះតែការយកភាពមោហៈទោសៈដាក់ខ្លួន។អ្នកប្រកបរបររកស៊ីជួញដូរជួបបញ្ហាក្នុងការរកប្រាក់ចំណូលបន្តិច ហើយប្រាក់បង្វិលដើមទុនក៏ជួបបញ្ហាលំបាកច្រើនដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីក៏តែងផ្តល់ផលល្អឆ្លើយតបមកវិញជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់បំណង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តី សុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯសេចក្តីស្នេហាកំលោះក្រមុំបើមានការចូលស្តីដណ្តឹងឬរៀបអាពាហ៍ពិពាហ៍ជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះការប្រកបការងារអ្វីតែងមិនឆ្លើយតបដូចគាប់បំណងទេគឺមានការខកចិត្តច្រើនជាង។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាកហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីសម្រុកការងារអ្វីពេញទីនោះផ្លែផ្កាតែងហុចមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលទីជិតឆ្ងាយទោះពុំសូវផ្តល់ផលល្អពិតមែនតែក៏មានភាពសុខដុមប្រពៃណាស់។ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សជួយជ្រោមជ្រែងនិងអាណិតស្រឡាញ់ជានិច្ច។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពជឿនលឿនទៅមុខនិងកំពុងមានភាពស្រុះស្រួលគ្នាប្រពៃ ៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកជួបបញ្ហាអ្វីគប្បីចេះទប់ទល់ឱ្យបានល្អនោះបញ្ហាដែលជាគ្រោះអាក្រក់សោះអាចប្រែមកល្អប្រសើរឡើងវិញ។ទោះបីយ៉ាងណាការប្រកបការងារលោកអ្នកឱ្យប្រយ័ត្នជម្លោះវិវាទមួយហើយមួយទៀតដែលជះឥទ្ធិពលអាក្រក់នៅគ្រាខាងមុខ។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានការជឿនលឿនទៅមុខសន្សឹមៗហើយបើចង់បោះទុនមិនថាតូចឬធំតែងផ្តល់ផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការចង់ចាញ់ឈ្នះនិងងាយមានជម្លោះវិវាទណាស់គួរមានការប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបប្រសើរ៕
ឆ្នាំមមែ
រាសីស្រុតចុះ។ក្នុងថ្ងៃនេះការប្រកបការងារចូរប្រយ័ត្នក្រុមមនុស្សទម្លាក់កំហុសឱ្យទទួលផលលំបាកអ្វីមួយកើតឡើង។ លោកអ្នកអាចសម្រុកការងារនៅពេលនេះទើបប្រសើរពីព្រោះឆ្លងដល់ខែក្រោយផលលំបាកនឹងមានច្រើនជាងនេះជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺននិងបញ្ហាចូលមកលុកលុយច្រើន។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទណាស់៕
ឆ្នាំវក
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នសត្រូវលាក់មុខបន្តិចពីព្រោះគេងាយបង្ករឿងអ្វីមួយដែលគិតស្មានមិនដល់។ការរស់នៅស្ត្រីមិនត្រូវប្រកែប្រកាន់ច្រើនហើយត្រូវបំបាត់ភាពរឹងរូសចេញពីខ្លួននិងត្រូវប្រឹងប្រែងការងារទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកមានអតិថិជនជំពាក់ប្រាក់កាសហើយចង់ទារបំណុលពីនរណាម្នាក់ក៏ជាឱកាសល្អផងដែរ។ ការធ្វើដំណើរទៅទិសអាគ្នេយ៍ពុំសូវមានសុវត្តិភាពទេពិសេសពេលយប់ព្រលប់តែម្តង។
បញ្ហាគូស្នេហ៍ប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខសោកហើយត្រូវរែកពន់បាត់បង់កិត្តិយសថែមទៀត៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះមានការចម្រើនលូតលាស់ច្រើនរឿងមិនថាជាកិច្ចការងារ ប្រាក់កាស ឬរឿងផ្ទាល់ខ្លួននោះទេ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញប្រៀបដូចបានជា “ភ្លៀង ធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ ការរស់នៅមានភាព សុខដុមនិងក្រុមមនុស្សជួយជ្រោមជ្រែង។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយចំពោះគ្នាប្រពៃ៕
ឆ្នាំច
រាសីល្អជាមធ្យម។ នៅថ្ងៃនេះបុរសលោកអ្នកត្រូវចេះតស៊ូឧបសគ្គចំពោះមុខច្រើនប៉ុន្តែសម្រាប់ ស្ត្រីមិនថ្វីទេពីព្រោះថាធ្វើអ្វីក៏តែងហុចផលមកវិញមួយចំនួនផង។សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរការរកផលចំណេញជួបភាពតានតឹងណាស់ដូច្នេះហើយកុំគប្បីរកបានដោយ តឹងហើយប្រឹងចាយវាយដៃធំឱ្យសោះប្រយ័ត្នជួបវិបត្តិថវិកាទៅពឹងពាក់អ្នកដទៃនាំគេមាក់ងាយ។
សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខគួរសមតែយ៉ាងណាការបាក់បែកក៏ងាយគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីតែងទទួលរងផលប៉ះពាល់ចូលខ្លះៗផងគប្បីមានការប្រយ័ត្នប្រយែង។ការរស់នៅក្នុងពេលនេះលោកអ្នកមិនគប្បីសេពគប់ល្បែងស៊ីសងឡើព្រោះនាំកើតឧបទ្រពចង្រៃការរស់នៅមានតែភាពប្រទាំងប្រទើសប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីត្រូវចេះទុកចិត្តគ្នាហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដឹកមុខឡើយបើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕