ហាងកាហ្វេមួយនៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានបើកទ្វារស្វាគមន៍អតិថិជនដ៏ចម្លែកមួយក្រុម នោះគឺសុនខយន្ត (robotic dog)។
ហាងកាហ្វេដែលមានឈ្មោះថា Penguin Café នេះតែងតែអញ្ជើញសុនខយន្ត និងម្ចាស់របស់ ពួកវាសម្រាប់ការណាត់លេងជាមួយគ្នានៅរាល់ព្រឹកថ្ងៃអាទិត្យ មុនពេលបើកបម្រើភេសជ្ជៈ និងអាហារផ្សេងទៀតដល់សាធារណជន។
កម្មវិធីមានឈ្មោះថា Aibo World (ពិភពសុនខយន្ត អៃប៉ូ) ដែលដាក់ឈ្មោះតាមសុនខយន្ត របស់ក្រុមហ៊ុន Sony នេះបានចាប់ផ្ដើមកាលពីពីរបីខែមុន បន្ទាប់ពីម្ចាស់ហាងកាហ្វេនេះទិញ សុនខយន្ត អៃប៉ូ មួយផ្ទាល់ខ្លួន។
Aibo World ឬ ពិភពសុនខយន្ត អៃប៉ូ ត្រូវបានចុះផ្សាយជាលើកដំបូងដោយ BuzzFeed នៅពេលពិធីខួបកំណើតមួយត្រូវបានរៀបចំឡើងជាពិសសសម្រាប់សុនខយន្ត ២ ក្បាល៕ ប្រែសម្រួលៈខុម