ក្រុមអ្នកអភិរក្សឥណ្ឌូណេស៊ី អះអាងគួរឱ្យភ្ញាក់ផ្អើលថា ពួកគេបានប្រទះឃើញផ្កាដែលមាន ទំហំធំបំផុតក្នុងពិភពលោកកាលពីពេលថ្មីៗនេះ។
ផ្កាយក្ស Rafflesia tuan-mudae ដែលមានសាច់ពណ៌ក្រហម និងស្នាមអុចៗដូចពងបែកនេះ មានទំហំបន្ទាត់ផ្ចិតរហូតដល់ទៅ ១១១ សង់ទីម៉ែត្រ។
ផ្កានេះមានទំហំធំជាងផ្កាគ្រងកំណត់ត្រាឯតទគ្គកម្មចាស់ ១០៧ សង់ទីម៉ែត្រដែលគេបាន ប្រទះឃើញក្នុងព្រៃនៃខេត្តស៊ូម៉ាត្រាខាងលិច (West Sumatra) ប្រទេសឥណ្ឌូនេស៊ី កាលពីប៉ុន្មានឆ្នាំមុន។
លោក អាដេ ពូត្រា (Ade Putra) ប្រធានទីភ្នាក់ងារអភិរក្សតំបន់អាហ្គាម (Agam) នៅស៊ូម៉ាត្រា និយាយថា “នេះជាផ្កា Rafflesia tuan-mudae ធំបំផុតដែលមិនធ្លាប់បានកត់ត្រាពីមុនមក”។ លោកបានបន្ថែមថា ផ្កានេះរីកតែប្រហែលមួយសប្ដាហ៍ប៉ុណ្ណោះ មុនពេលរុះរោយទៅវិញ៕ ប្រែសម្រួលៈខុម