​កងទ័ព​អាម៉េរិក​បាន​និយាយថា​ជនជាតិ​អាម៉េរិក​៣​នាក់ ដែល​ម្នាក់​ជា​ទាហាន​អាម៉េរិក​និង​អ្នកម៉ៅការ​២​នាក់ ត្រូវបាន​សម្លាប់​ដោយ​ក្រុម​សកម្មប្រយុទ្ធ អាល់​ សា​បាប​(al Shabaab )​ក្នុង​ការវាយប្រហារ​មួយ​កាលពី​ថ្ងៃអាទិត្យ​ទី​៥​មករា​ទៅលើ​មូលដ្ឋាន​យោធា​មួយ​នៅ​ប្រទេសកេន​យ៉ា ដែល​ប្រើប្រាស់​ដោយ​កងទ័ព​អាម៉េរិក​​និង​កេន​យ៉ា​។​

​បញ្ជាការដ្ឋាន​អាហ្វ្រិក បាន​បញ្ជាក់​ពី​ការស្លាប់​នេះ​និង​បាន​និយាយថា​ជនជាតិ​អាម៉េរិក​២ នាក់​ទៀត​ដែល​បម្រើការ​នៅ​ក្រសួង​ការពារជាតិ​អាម៉េរិក​ក៏​បាន​រង​​របួស​ផងដែរ​នៅក្នុង​ការវាយប្រហា​រលើ​អាកាសយានដ្ឋាន​ម៉ាន់​ដា បេ នៅ​តំបន់​ឡា​មូ​ជិត​ព្រំដែន​ប្រទេស​សូ​ម៉ាលី​។​

​ការវាយប្រហារ​នេះ បង្ហាញ​ឱ្យឃើញ​នូវ​វិបត្តិ​មួយទៀត​សម្រាប់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំ​ពេល​ដែល​មន្ទីរ​បញ្ច​កោណ​ប្រឈមមុខ​នឹង​ភាព​តានតឹង​ខ្លាំង​ឡើង​​ជាមួយ​អ៊ីរ៉ង់​បន្ទាប់​ពី​ការវាយប្រហារ​ដោយ​យន្តហោះ​ឌ្រូ​ន​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​នៅ​ទីក្រុង​បា​ដា​ត សម្លាប់​មេបញ្ជាការ​យោធ​ដ​អ៊ីរ៉ង់​ដ៏​មាន​ឥទ្ធិពល​ម្នាក់​។​រដ្ឋា​​ភិល​បាល​ក្រុងតេអេ​រ៉ង់​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​គំរាម ទៅវិញទៅមក​បន្ទាប់ពី​ការវាយប្រហារ​នេះ ៕​ប្រែ​សម្រួល​៖​សុខា​/sn

ការវាយប្រហារ​មួយ​កាលពី​ថ្ងៃអាទិត្យ​ទី​៥​មករា​ទៅលើ​មូលដ្ឋាន​យោធា​មួយ​នៅ​ប្រទេសកេន​យ៉ាស​ម្លាប់​ជនជាតិ​អាម៉េរិ​ក​៣​នាក់​