តាម​ព័ត៌មាន​ថា ក្លឹប Juventus ត្រៀម​ផ្តល់​កីឡាករ​ម្នាក់​បូករួម​នឹង​កញ្ចប់​ទឹកប្រាក់​ផងដែរ នៅ​ខែម​ករានេះ ដើម្បី​ទទួលបាន​ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba) នៅ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
ទំនាក់ទំនង​របស់ ប៉ុក​បា ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ហាក់ដូចជា​ស្រអាប់​នៅ​រដូវ កាល​នេះ ហើយ​ក្លឹប Juventus ត្រៀម​ដាក់សំណើ​ផ្ទេរ ដោយ​ផ្តល់​កីឡាករ អេ​ឌ្រា​ន រ៉ា​ប៊ី​យ៉ូ​ត (Adrien Rabiot) បូករួម​ប្រាក់​មួយចំនួន​ដែល​សរុប​ស្មើនឹង​៨៥​លាន​ផោន​។​
​ ​
រ៉ា​ប៊ី​យ៉ូ​ត មាន​បញ្ហាលំបាក​ក្នុងការ​សម្រប​ខ្លួន ចាប់តាំងពី​បាន​ចូលរួម​ជាមួយ​ក្លឹប​នេះ បន្ទាប់ពី ចាក​ចេញពី​ក្លឹប PSG ហើយ​ក្លឹប Juventus សង្ឃឹមថា នឹង​អាច​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ នាំយក ប៉ុក​បា ត្រឡប់មកវិញ​។​
​ ​
​ប៉ុក​បា បាន​ចាក​ចេញពី​យូ​ណាយ​ធី​តតាំង​ពី​នៅ​ក្មេង​ដោយសារតែ​ខ្វះ​ឱកាស​ក្នុង​ក្រុម​ជម្រើស ដំបូង និង​បាន​ចាក​ចេញទៅ​ចូលរួម​ជាមួយ​ក្លឹប Juventus ដោយ​ឥត​តម្លៃ​ខ្លួន​។​
​ ​
ក្លឹប​អ៊ីតាលី​នេះ​ហាក់ដូចជា​ចាប់អារម្មណ៍​កាន់តែខ្លាំង​ឡើង ចាប់តាំងពី ប៉ុក​បា ចាក ចេញ ហើយ​នៅពេលនេះ ទំនងជា​ត្រៀម​នាំយក​កីឡាករ​រូបនេះ​ត្រឡប់មក​អ៊ីតាលី​វិញ​។​
​ ​
កីឡាករ​បារាំង​រូបនេះ​បានលើកឡើង​នៅ​រដូវក្តៅ​នេះ​ថា វា​ដល់​ពេលដែល​ត្រូវ​ប្រកួតប្រជែង​ថ្មី ប៉ុន្តែ​កីឡាករ​រូបនេះ​បន្ត​នៅ​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ បន្ទាប់ពី​ខកខាន​មិនបាន​ផ្ទេរ​ទៅលេង​នៅ​ក្លឹប Real Madrid កាលពី​រដូវក្តៅ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba)