​ក្លឹប Inter Milan បានឈ្នះ​ការប្រកួតប្រជែង​ក្នុងការ​ផ្ទេរ​កីឡាករ គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen) នៅ​ខែ​នេះ នេះ​បើតាម​សេចក្តីរាយការណ៍​នៅ​ប្រទេស​ដា​ណឺ​ម៉ាក​។​
​ ​
កីឡាករ​ដា​ណឺ​ម៉ាក​រូបនេះ​នៅសល់​កិច្ចសន្យា​៦​ខែ​ទៀត ហើយ​មាន​ក្លឹប​ជាច្រើន​ចង់បាន កីឡាករ​រូបនេះ ដូចជា​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ក្លឹប PSG និង​ក្លឹប Juventus ។ ទោះបីជាយ៉ាងណា បណ្តាញ​ព័ត៌មាន​ដា​ណឺ​ម៉ាក Ekstra Bladet រាយការណ៍​ថា ក្លឹប Inter នឹង​ចំណាយ ប្រាក់​២០​លាន​ផោន​នៅ​ខែមករា ដើម្បី​បាន អេ​រិ​កសិន​។​
​ ​
កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​ចង់​ចាកចេញ​ស្វែងរក​ការប្រកួតប្រជែង​ថ្មី ហើយ​នៅពេលនេះ​អាចចរចា​ជាមួយ​ក្លឹប​ផ្សេងទៀត​នៅក្រៅ​អង់គ្លេស​បាន ប្រសិនបើ​កីឡាករ​រូបនេះ​ស្វែងរក​កិច្ច ព្រមព្រៀង​ចាកចេញ​ពី​ក្លឹប Spurs នៅ​រដូវក្តៅ​។​
​ ​
អេ​រិ​កសិន បានប្រកាស​កាលពីដើម​រដូវក្តៅ​នេះ បន្ទាប់ពី​ក្រុម Spurs ប្រកួត​ចាញ់​ក្រុម Liverpool នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ឆេ​ម​ពាន​លី​កថា “​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ស្ថិតក្នុង​ដំណាក់ កាល​ចង់បាន​ការប្រកួត ប្រជែង​ថ្មី​”​។​
​ ​
ស្រប​ពេលដែល​មានការ​ជឿជាក់ថា នឹង​ចាកចេញ អេ​រិ​កសិន បាន​ស្វែងរក​កៅអី​ក្នុង​ផែនការរបស់លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ក្នុង​ក្លឹប Spurs ដោយបាន​ចាប់ផ្តើម​ក្នុង​ពីរ​ប្រកួតចុងក្រោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​