លោកយាយកាណេ តាណាកា(Kane Tanaka )បានពង្រីកកំណត់ត្រាឯតទគ្គកម្មពិភពលោកក្នុងនាមជាមនុស្សអាយុច្រើនបំផុត ដោយលោកយាយបានប្រារព្វខួបកំណើតទី១១៧ឆ្នាំនៅផ្ទះថែរក្សាមនុស្សចាស់មួយនៅក្រុងហ្វុយគូស៊ីម៉ា នៅជប៉ុនខាងត្បូងកាលពីថ្ងៃអាទិត្យទី៥មករា។
លោកយាយបានប្រារព្វខួបកំណើរជាមួយបុគ្គលិកមណ្ឌលនិងមិត្តភ័ក្តិផ្ទះថែរក្សាមនុស្សចាស់។
លោកយាយតាណាកា ដែលកើតថ្ងៃ០២ មករា បានខាំនំមួយដុំពីនំខួបកំណើតរបស់លោកយាយនិងបាននិយាយថា«ឆ្ងាញ់» ញញឹមហើយនិយាយថា «ខ្ញុំចង់បានថែមទៀត»។
កាលពីឆ្នាំមុនលោកយាយត្រូវបានគណៈកម្មការកំណត់ត្រាឯតទគ្គកម្មពិភពលោកGuinness Worlតd Recordsអះអាងថាជាមនុស្សរស់មានអាយុច្រើនបំផុតក្នុងលោកពេលលោកយាយឈានចូលវ័យ១១៦ឆ្នាំ ។
អាយុឯតទគ្គកម្មរបស់តាណាកា ជានិមិត្តរូបនៃប្រជាពលរដ្ឋវ័យចំណាស់កាន់តែច្រើននៅជប៉ុន ក្នុងពេលអត្រាកំណើតទារកកាន់តែធ្លាក់ចុះ ដែលជាហេតុនាំអោយមានការព្រួយបារម្ភអំពីការខ្វះខាតកម្លាំងពលកម្ម និងទស្សនវិស័យសំរាប់កំណើនសេដ្ឋកិច្ចជប៉ុននាពេលអនាគត។
ចំនួនទារកកើតនៅជប៉ុនបានធ្លាក់ប្រមាណ៥,៩ភាគរយកាលពីឆ្នាំមុន មកនៅត្រឹមចំនួនតិចជាង៩សែននាក់ជាលើកដំបូងចាប់តាំងពីរដ្ឋាភិបាលចាប់ផ្តើមចងក្រងទុកទិន្នន័យនៅឆ្នាំ១៨៩៩។
លោកយាយកាណេ តាណាកា បានកើតមុនកំណត់(មិនគ្រប់ខែ)នៅឆ្នាំ១៩០៣ និងបានរៀបការមានកូន៤នាក់៕ប្រែសម្រួល៖វាសនា