ពេលថ្មីៗនេះ នៅពេលទៅយកបទសម្ភាសន៍នៅមន្ទីរពេទ្យប្រជាជនក្នុងស្រុក ស្វយ័តជនជាតិ លីស៊ូ វីស៊ី មណ្ឌលស្វយ័តជនជាតិទីបេត៍ ទីឈីង ខេត្តយូនណាន អ្នកកាសែតបានជួបនឹងលោក យូ ឆាវឈីង ដែលជាអនុប្រធានមន្ទីរពេទ្យ ប្រធានផ្នែកព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក និងជាអ្នកជំនាញការព្យាលបាលជំងឺភ្នែក ។ លោកមានការងាររវល់ខ្លាំងណាស់ហាក់ដូចជា គ្រូទេព្យម្នាក់ដែលតែងតែធ្វើដំណើរតាមផ្លូវជាប់រហូតមើលទៅ ។
លោកបានប្រាប់អ្នកកាសែតថា នៅឆ្នាំ ២០០២ ខ្ញុំបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ វេជ្ជសាស្ត្រក្រុងគុនមីង ហើយត្រឡប់មកស្រុកកំណើតខ្ញុំវិញដើម្បីធ្វើការនៅមន្ទីរពេទ្យ ប្រជាជនស្រុកវីស៊ី ។ ខ្ញុំសម្រេចចិត្តមកធ្វើការនៅស្រុកកំណើតរបស់ខ្ញុំ ដោយសារខ្ញុំចង់ប្រើ ចំណេះដឹងពេទ្យដែលខ្ញុំបានរៀនសូត្រ ទៅជួយដល់អ្នកស្រុកដែលមានតម្រូវការ ។ លោកជា គ្រូទេព្យល្អម្នាក់ ដែលមិនត្រឹមតែធ្វើការនៅក្នុងមន្ទីរពេទ្យប៉ុណ្ណោះទេ ហើយតែងតែទៅធ្វើការ នៅស្រែចំការផង ។
នៅឆ្នាំ ២០០៧ លោកបានចូលរួមកម្មវិធីសប្បុរសធម៌មួយ ដែលរៀបចំដោយសមាគមជនពិការ ។ កាលនោះ លោកបានរកឃើញថា នៅតំបន់ជនបទ មានអ្នកស្រុកច្រើនកើតជំងឺភ្នែកឡើង បាយ ។ លោកយល់ឃើញថា ដោយសារគ្រូពេទ្យធ្វើការមិនបានដិតដល់ទើបធ្វើឱ្យប្រជាជន ច្រើនរងគ្រោះពីជំងឺនេះ ។ លោកបានប្រាប់អ្នកកាសែតថា នេះជាកំហុសរបស់ខ្ញុំ ពីព្រោះខ្ញុំធ្វើ ការងារមិនបានល្អទេ ។ លោកបន្ទោសខ្លួនក្នុងចិត្ត ហើយចាប់ផ្តើមកំណត់ផែនការដ៏ធំមួយ ដើម្បីជួយប្រជាជនក្នុងតំបន់ជនបទ ។
តាំងពីពាក់កណ្តាលឆ្នាំ ២០០៨ មក លោកតែងតែស្ពាយកាបូបទៅធ្វើការសិក្សានៅតំបន់ជុំវិញ រាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីជួយពិនិត្យសុខភាពភ្នែករបស់អ្នកស្រុកក្នុងតំបន់ ។ លោកបាន គូសបញ្ជាក់ថា នៅឆ្នាំនោះ ខ្ញុំបានធ្វើការវះកាត់ឱ្យអ្នកស្រុកជាង ៧០ នាក់ ។ ខ្ញុំនឿយហត់ខ្លាំង តែសប្បាយចិត្តណាស់ ។ ខ្ញុំគិតថា អ្វីដែលខ្ញុំបានធ្វើទាំងនោះ ពិតជាមានតម្លៃណាស់ !
ពេលដំបូង លោកទៅជួយព្យាបាលជំងឺរបស់អ្នកស្រុកតែម្នាក់ឯងទេ តែសព្វថ្ងៃលោកបានបង្កើត ជាក្រុមសុខាភិបាលជំនាញមួយ ។ លោកចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគោលនយោបាយកាត់ បន្ថយភាពក្រីក្រដោយតម្រង់ទិស ពិសេសគឺចំពោះការរីក ចម្រើននៃតំបន់ជនបទក្រោយ ពីបានអនុវត្តគោលនយោបាយនេះ ។ លោកបានបន្ថែមទៀតថា សព្វថ្ងៃខ្ញុំបានបង្កើតក្រុមសុខា ភិបាលមួយ ។ ក្នុងក្រុមនេះមានគ្រូពេទ្យព្យាបាលជំងឺភ្នែក ៧ រូប ។ យើងអាចចុះទៅតំបន់ ជនបទ ដើម្បីជួយពិនិត្យសុខភាពភ្នែករបស់អ្នកស្រុកដោយផ្លាស់វេន ។ យើងបានទទួលបរិក្ខារ ពេទ្យថ្មី ដែលផ្តល់ការងាយស្រួលដ៏ច្រើនក្នុងការពិនិត្យជំងឺឱ្យអ្នកស្រុក ។ ក្រោយពីអនុវត្តគោល នយោបាយកាត់បន្ថយភាពក្រីក្រតាមរយៈការអនុវត្តគម្រោងសុខាភិបាលមានគ្រូពេទ្យឆ្នើមដ៏ច្រើន ដែលមកពីក្រុងសៀងហៃ និងមន្ទីរពេទ្យថ្នាក់ខេត្តមកធ្វើការនៅទីនេះ ។បច្ចេកទេសរបស់ គ្រូពេទ្យក្នុងមន្ទីរពេទ្យថ្នាក់ស្រុកក៏បានត្រូវលើកកម្ពស់ជាបន្តបន្ទាប់ដែរ ។ គោលនយោបាយ កាត់បន្ថយភាពក្រីក្របានធ្វើឱ្យតំបន់ជនបទប្រែមុខប្រែមាត់យ៉ាងខ្លាំង ៕ ដោយ ស្យូង យ៉ាន ឈូ តុងហួ លី ហ៊ឺងឈាំង និង លី វិនជូន