​មនុស្ស​៥ នាក់​បាន​ស្លាប់​និង​ប្រហែល​៦០​នាក់​បាន​រងរបួស​នៅលើ​ផ្លូវ​ធំ​មួយ​នៅ​រដ្ឋ​ផេន​ស៊ីល​វេនៀ​(Pennsylvania)​សហរដ្ឋ​អាម៉េរិក​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​៥​មករា នៅពេល​ដែល​រថយន្តក្រុង​ដឹក​មនុស្ស​ច្រើន​នាក់ មួយ​គ្រឿង​បាន​បាត់បង់​ការគ្រប់គ្រង​នៅលើ​ផ្លូវ​ភ្នំ​មួយ​ហើយ​ក្រឡាប់​ច្រើន​ជុំ មុន​ទៅ​ទៅបុក​ជាមួយនឹង​​រថយន្ត​ធំ​៣​គ្រឿង​និង​រថយន្ត​តូច​មួយ​គ្រឿង​។​

​ប៉ូលិស​រដ្ឋ​ផេន​ស៊ីល​វេនៀ បាន​និយាយថា រថយន្តក្រុង​ទេសចរណ៍​នេះ បាន​កំពុងធ្វើដំណើរ​ពី​ទីក្រុង​រ៉ក់​កា​វ៉េ​ក្នុង​រដ្ឋ​ញូ​វ ជើ​ស៊ី ទៅ​កាន់​ទីក្រុង​ស៊ីន​ស៊ីន​ណា​ទី​​នៅ​រដ្ឋ​អូ​ហៃ​យ៉ូនៅ​ពេល​វា​មាន​គ្រោះថ្នាក់​ដោយ​បុក​បន្ត​គ្នា​ជាមួយ​រថយន្ត​ទាំងនោះ​។​

​រូបថត​ពី​កន្លែងកើតហេតុ​បង្ហាញ​ពី​ការបុក​ចូលគ្នា​ក្នុងចំណោម​រថយន្ត​ជាច្រើន​គ្រឿង​ដោយ​រួម​ទាំង​រថយន្ត​ដឹក​ទំនិញ​របស់​ក្រុមហ៊ុន FedEx ដោយ​បណ្តាល​​ឱ្យ​កញ្ចប់​ទំនិញ​ធ្លាក់​ចេញពី​ពី​ទូ​រថយន្ត​នៅលើ​ផ្លូវ​ធំ​នោះ​។​

​អ្នកនាំពាក្យ​ប៉ូលិស​រដ្ឋ​ផេន​ស៊ីល​វេ​នៀ​បាន​និយាយថា​មូលហេតុ​ពិ​ប្រា​ដក ដែល​បាន​បង្ក​ឱ្យ​មាន​ការ​បុក​គ្នា​នេះ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ហើយ​ថា​វា​ត្រូវ​​ការ​ពេល​ច្រើន​សំរាប់ធ្វើ​ស៊ើបអង្កេត​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn