មិនមែនឱ្យតែវីរបុរសសុទ្ធតែពាក់មួកទាហានទាំងអស់នោះទេ។ វីរបុរសខ្លះអត់ស្លៀកពាក់អ្វីទាំងអស់ ប៉ុន្តែដើម្បីតែបុព្វហេតុល្អប៉ុណ្ណោះ។ របៀបនៃការស្លៀកពាក់មិនមែនជាឧបសគ្គទេ ប្រសិនបើអ្នកចង់ជួយប្រទេសទាំងមូលពីគ្រោះធម្មជាតិ។

តារាបង្ហាញម៉ូត Instagram ម្នាក់កំពុងលក់រូបថតស្រាតរបស់នាងដើម្បីរៃអង្គាសលុយសម្រាប់ប្រជាជនអូស្ត្រាលីដើម្បីទប់ទល់នឹងវិបត្តិភ្លើងឆេះព្រៃ។

នាង ខាយលេន វ៉ាត តារាបង្ហាញម៉ូតមកពីឡូសអ៊ែនជេឡេស បានរៃអង្គាសប្រាក់ជាង ១០០.០០០ ម៉ឺនដុល្លារជាមួយបច្ចេកទេសលក់រូបស្រាតខុសពីធម្មតារបស់នាង។

នាងវ៉ាតចាប់ផ្តើមយុទ្ធនាការរៃអង្គាសនេះកាលពីថ្ងៃសៅរ៍ទី៤មករា ក្រោយបានមើលព័ត៌មានភ្លើងឆេះព្រៃអូស្ត្រាលីដ៏ហិនហោច។

នាងបានប្រាប់វេបសាយព័ត៌មាន 10 daily ថា “សម្រាប់អូស្ត្រាលីដែលរងផលប៉ះពាល់លើផ្ទៃដីធំបែបនេះ គឺពេញមួយទ្វីប និង សម្រាប់ប្រជាជនជាច្រើនដែលមិនបាននិយាយអំពីវាជាអន្តរជាតិ គឺពិតជាគួរឱ្យបារម្ភណាស់សម្រាប់ខ្ញុំ”។

នាងនិយាយថា “ខ្ញុំមានមនុស្សចាំទិញរូបស្រាតរបស់ខ្ញុំរួចហើយ ដូច្នេះខ្ញុំបានសុំអ្នកគាំទ្រណាដែលបានផ្ទេរលុយឱ្យខ្ញុំរួច ដើម្បីបញ្ជូនរូបស្រាតឱ្យទៅពួកគេដើម្បីបុព្វហេតុល្អ”។

នាងវ៉ាតបានសរសេរប្រាប់ទៅអ្នកគាំទ្ររាប់ពាន់នាក់របស់នាងនៅលើ Twitter និង Instagram យ៉ាងដូច្នេះ “ខ្ញុំនឹងបញ្ជូនរូបស្រាតឱ្យទៅនរណាដែលបានបរិច្ចាគយ៉ាងតិច១០ដុល្លារឱ្យទៅអ្នករៃអង្គាសប្រាក់សម្រាប់ពន្លត់ភ្លើងព្រៃអូស្ត្រាលី”។

នាងបានភ្ជាប់បញ្ជីអង្គការសប្បុរសធម៌និងទីភ្នាក់ងារពន្លត់អគ្គីភ័យនានា ដូចជាអង្គការកាកបាតក្រហម និង អង្គការទាហានសង្គ្រោះជាដើម ដើម្បីវេរលុយជួយដល់ពួកគេទាំងនោះ៕ ដោយ៖ កញ្ញាដាលីស

នាង ខាយលេន វ៉ាត លក់រូបស្រាតឱ្យអ្នកគាំទ្រដើម្បីយកលុយជួយដល់អ្នកពន្លត់ភ្លើងព្រៃអូស្ត្រាលី