ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​ដោយ​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍បង្កឡើងរវាង​រថយន្ត​ធំ បុក​ប៉ះ​ជាមួយ​ម៉​តូ នៅតាមបណ្តោយ​ផ្លូវជាតិ​លេខ​៤​ ចំណុច​ចន្លោះ​គីឡូម៉ែត្រ លេខ 128-129 ស្ថិតក្នុង​ភូមិ​វាល ឃុំ​កំពង់សិលា ស្រុក​កំពង់សិលា ខេត្ត​ព្រះសីហនុ​ នៅវេលា​ម៉ោងជាង​១២ យប់​រំលង​អ​ធ្រា​ត្រ​ចូល ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា ​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចំណុច​ខាងលើ​រវាង​រថយន្ត​មួយគ្រឿង​ម៉ាក ហ៊ី​យ៉ុ​ន​ដាយ HYUNDAI ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ​3E0038​បើកបរ​ដោយ​ឈ្មោះ ឆាយ​ថេ​ង​ ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ ​ទីលំនៅ​ភូមិ​សាលា​លេខ​ប្រាំ​ ឃុំ​អូរ​ឫស្ ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​​មាន​ទិសដៅ​ពី​ខេត្តកោះកុង​ឆ្ពោះទៅ​ភ្នំពេញ​។​លុះ​មកដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​HONDA​សង់​C១២៥​ឆ្នាំ​២០១៩​ពណ៌​ខ្មៅ​ពាក់​ផ្លាក​លេខ​ព្រះសីហនុ​1I7876​បើកបរ​ដោយ​ឈ្មោះ​ហ៊ិ​ន​សុខ​ហ៊ួ​រ ​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ត្រាច​ឃុំ​ចម្ការ​ហ្លួង ​ស្រុក​កំពង់សិលា​ខេត្ត​ព្រះសីហនុ​ ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ បណ្ដាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ទៅឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​រីឯ​អ្នកបើកបរ​រថយន្ត​ត្រូវបាន​ឃាត់ខ្លួន​ ហើយ​វត្ថុតាង​សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សិលា​៕S/​Ha