ប្រធានការិយាល័យទំនាក់ទំនងចិនថ្មីប្រចាំហុងកុង ដែលជាមន្រ្តីជាន់ខ្ពស់បំផុតរបស់ចិនដីគោកឈរជើងនៅដែនដីនេះ បាននិយាយនៅថ្ងៃចន្ទទី ៦ មករានេះថាចិនគឺជាអ្នកគាំទ្រដ៏រឹងមាំបំផុតនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ ដែលលោកសង្ឃឹមថានឹងអាចវិលត្រឡប់ទៅរក “ផ្លូវត្រូវវិញ”។

លោក លូ ហ៊ុយនីង អាយុ ៦៥ ឆ្នាំបានចូលជំនួសលោក វ៉ាង ជីមិញ ដែលបានកាន់មុខតំណែងនេះតាំងពីឆ្នាំ ២០១៧ ។

ក្នុងខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប៉េកាំងកំពុងពិចារណាលើការជំនួសលោកវ៉ាង ដែលជាសញ្ញាបង្ហាញការមិនពេញចិត្តជាមួយនឹងការដោះស្រាយរបស់ការិយាល័យនេះចំពោះវិបត្តិនៅក្នុងទីក្រុងហុងកុង ដែលផ្ទុះការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យជាង ៦ ខែ។

ការិយាល័យទំនាក់ទំនងនេះ ដែលរាយការណ៍ទៅក្រុមប្រឹក្សារដ្ឋចិនឬគណៈរដ្ឋមន្រ្តី គឺជាវេទិកាមួយសម្រាប់ទីក្រុងប៉េកាំងដើម្បីបង្ហាញពីឥទ្ធិពលរបស់ខ្លួននៅក្នុងទីក្រុងហុងកុង ហើយបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងនៅទីនោះនិងនៅចិនដីគោកចំពោះការវិនិច្ឆ័យខុសលើស្ថានភាពនៅក្នុងទឹកដីគ្រប់គ្រងដោយចិនមួយនេះ៕ ដោយ៖ កញ្ញាដាលីស

លោក លូ ហ៊ុយនីង ចូលជំនួសលោក វ៉ាង ជីមិញ ដែលបានកាន់មុខតំណែងប្រធានការិយាល័យទំនាក់ទំនងចិនតាំងពីឆ្នាំ ២០១៧