Home កម្សាន្ត តោះមើលតារាស្រ...

តោះមើលតារាស្រីស្លៀកពាក់ឆើតឆាយដាច់គេនៅលើកម្រាលព្រំក្រហមក្នុងកម្មវិធី Golden Globes ឆ្នាំ២០២០

រដូវកាលប្រគល់ពានរង្វាន់បានចាប់ផ្តើមជាមួយការលេងស្ទីលសម្លៀកបំពាក់ឆើតឆាយខ្លាំងកាលពីរាត្រីថ្ងៃអាទិត្យទី៥មករា ខណៈតារាល្បីឈ្មោះរបស់ហូលីវូដបានមកដល់ទីក្រុងឡូសអ៊ែនជេឡេសសម្រាប់កម្មវិធី Golden Globes ប្រចាំឆ្នាំលើកទី៧៧។

ហើយក្រមសម្លៀកបំពាក់ក្រៅផ្លូវការកាលពីរាត្រីថ្ងៃអាទិត្យហាក់មានតែពីរពណ៌ទេ គឺសនិងខ្មៅ ដោយតារាស្ទើរគ្រប់រូបរាប់ចាប់ពីនាង រីស វីតធឺស្ពូន អាយុ៤៣ឆ្នាំរហូតដល់នាងជេននីហ្វើ អេនីស្តុន អាយុ៥០ឆ្នាំ នាងម៉ាហ្គត រ៉ូបប៊ី អាយុ២៩ឆ្នាំ ព្រមទាំងនាងខារី វ៉ាស៊ីនតោន អាយុ៤២ឆ្នាំ លេងឈុតប្លែកៗពីគ្នាតែពីរពណ៌នេះប៉ុណ្ណោះ។

ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែលេចធ្លោដាច់គេទាំងអស់នោះឡើយ ខណៈនាងស្កាឡេត ចូហានសុន អាយុ៣៥ឆ្នាំ មើលទៅស្អាតដាច់គេ ក្នុងឈុតរ៉ូប Vera Wang ពណ៌ក្រហម ដែលស័ក្តិសមឥតខ្ចោះចំពោះរាងស្រឡូនរបស់នាង។

ដើម្បីអបអរសមិទ្ធផលភាពយន្តនិងទូរទស្សន៍ កម្មវិធី Golden Globes ឆ្នាំនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Beverly Hilton ក្នុងសង្កាត់បេវើលីហ៊ីល ក្រុងឡូសអ៊ែនជេឡេស រដ្ឋកាលីហ្វ័រញ៉ា៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...