ដោយៈ​សុផល​/​ភ្នំពេញៈ​ក្នុង​រយៈពេល​៣​ខែ​កន្លងមក​រដ្ឋសភា​បានអនុម័ត​លើ​សេចក្តីព្រាងច្បាប់​បាន​ចំនួន​២០​។​សេចក្តីប្រកាស​របស់រ​ដ្ឋ​សភា​នៅ​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០២០​បានឱ្យដឹងថា​បន្ទាប់ពី​បានអនុម័ត​លើ​សេចក្តីព្រាងច្បាប់​ចំនួន​២០​ដែល​ស្នើឡើង​ដោយ​រាជរដ្ឋាភិបាល​នោះ​រដ្ឋសភា​កម្ពុជា​បាន​បិទ​បញ្ចប់​សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៦​។​

​សូមជម្រាបថាៈ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣​នីតិកាល​ទី​៦​មាន​រយៈពេល​៣​ខែ​ដោយបាន​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ ២០១៩ មកដល់​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២០​។ ក្នុង​រយៈពេល​នេះ រដ្ឋសភា​បានអនុម័ត​សេចក្តីព្រាងច្បាប់​បាន​ចំនួន​២០​ហើយ​ថ្នាក់ដឹកនាំ​និង​សមាជិក​រដ្ឋសភា​ក៏បាន​ចុះ​មូលដ្ឋាន​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ព្រមទាំង​បាន​បំពេញការងារ​ការទូត​សភា​ដើម្បី​បង្កើន​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជាច្រើន​ទៀតផង​។​

​សេចក្តីព្រាងច្បាប់ ចំនួន ២០ ដែល​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៦ បានអនុម័ត​មាន​៖១,​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​អង្គការ​ហាមឃាត់​អាវុធ​គីមី​ស្តីពី​បុព្វសិទ្ធិ​និង​អភ័យឯកសិទ្ធិ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី​។​២- ច្បាប់​ស្តីពី សំណង់​។​៣- ច្បាប់​ស្តីពី ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​៤- ច្បាប់​ស្តីពី កិច្ចការពារ​អ្នកប្រើប្រាស់​។​

៥​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​។​៦,​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​៧,​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​

៨,​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​២​ស្តីពី​ការកំណត់​ច្រកទ្វារព្រំដែន​ឆ្លងកាត់​នៃ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​អាស៊ាន​ស្តីពី​កិច្ចសម្របសម្រួល​ការដឹក​ជ​ញ្ចូ​ន​ទំនិញ​ឆ្លងកាត់​។​៩​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​១០​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​ការបង្កើត​សម្ព័ន្ធភាព​ថាមពលព្រះអាទិត្យ​អន្តរជាតិ​។​

១១​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​។​១២,​ច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៨​។​១៣-​ច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៤ មាត្រា​៥៥ និង​មាត្រា​៥៩​នៃ​ច្បាប់​ស្តីពី​សហជីព ដែល​ត្រូវ​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៥១៦/០០៧ ចុះ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦​។​

១៤,​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​អនុវត្ត​បទបញ្ញត្តិ​នៃ​អនុសញ្ញា សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ ចុះ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​១៩៨២ ទាក់ទង​នឹង​ការគ្រប់គ្រង និង​ការអភិរក្ស​ផល​ស្តុក​ត្រី​ផ្លាស់​ទី​មធ្យម និង​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ​។

១៥​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជ​-​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​ហ្គ្រី​ន​សឺ​ស្តែ​ន​ណេ​ប៊​ល​វេន​ឈ័​រ​(​ខេ​ម​បូ​ឌា​)​ឯ​.​ក​សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺ ព្រះអាទិត្យ អានុភាព​២០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តស្វាយរៀង​។

១៦​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជ​-​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន​រ៉ា​យ​ផៅ​វ័​រសឹប​ផ្លា​យ​ឯ​.​ក​សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព​៣០​មេ​ហ្គា​វ៉ា​ត់​នៅ​ខេត្តបន្ទាយមានជ័យ​។​១៧,​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​រ៉ា​យ​សិន​អេ​នើ​ជី​(​ខេ​ម​បូ​ឌា​)​បាត់ដំបង​ឯ​.​ក​សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព ៦០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តបាត់ដំបង​។​

១៨,​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជ​-​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​ស្នេ​ថេ​ក​អ៊ី​ន​ហ្វី​នី​ត​ឯ​.​ក​សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព​៣០​មេ​ហ្គា​វ៉ា​ត់​នៅ​ខេត្តពោធិ៍សាត់​។​១៩,​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជ​-​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​ធី​អេស​ប៊ី​ភី​សេកុង​ផៅ​វ័រ​អ៊ែន​មី​នើ​រ៉​លខម​ភេ​នី​លី​មី​ធី​តនៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

២០,​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជ​-​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​សេកុង​សឺ​មម័ល​ផៅ​វ័រ​ផ្លេ​ន​ខម​ភេ​នី​លី​មី​ធី​តនៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​៕S/​