ដោយ:ដេប៉ូ/ភ្នំពេញ ៖ ដោយសន្សំចិត្តចង់ឈ្នះប្រាក់រង្វាន់តាមរយៈការផ្ញើសារដូចអ្នកដទៃមកនោះ ទីបំផុតបុរសអ្នកធ្វើការមន្រ្តីរាជការនៅក្នុងរាជធានីភ្នំពេញម្នាក់បានតស៊ូផ្ញើសារអស់ជាច្រើនលើកច្រើនសារទីបំផុតបានឈ្នះប្រាក់រង្វាន់ធំពីក្រុមហ៊ុនសែលកាតរហូតដល់១០ម៉ឺនដុល្លារតែម្តង។
បុរសមានសំណាងឈ្នះប្រាក់រង្វាន់រហូតដល់១០ម៉ឺនដុល្លាររូបនេះមានឈ្មោះលោក ឡាទី ជាមន្រ្តីរាជការសព្វថ្ងៃរស់នៅភូមិក្បាលទំនប់ សង្កាត់ បឹងទំពន់ ខណ្ឌមានជ័យរាជធានី ភ្នំពេញ។សម្រាប់ប្រាក់រង្វាន់ដ៏ច្រើននេះគាត់បានឈ្នះកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ហើយឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ត្រូវបានក្រុមហ៊ុនសែលកាតប្រគល់រង្វាន់ជូនរួចរាល់ផងដែរ។
ក្នុងពេលទទួលរង្វាន់ដែលត្រូវបានក្រុមហ៊ុនសែលកាត ធ្វើការប្រគល់រង្វាន់ដល់គេហដ្ឋាន ផងនោះលោក ឡាទីបានឱ្យដឹងថា វាជាសំណាងធំមួយដែលលោកនឹកស្មានមិនដល់ថាបានទទួលនាពេលនេះឡើយ។ វាពិតជារង្វាន់ធំដែលអាចជួយរំដោះគ្រួសារលោក ឱ្យធូរធានិងអាចពង្រីកមុខរបរបន្ថែមក្រៅពីការងារសព្វថ្ងៃនេះ។
បុរសឈ្នះប្រាក់រង្វាន់១០ម៉ឺនដុល្លាររូបនេះបានឱ្យដឹងបន្ថែមថា “គិតទៅរង្វាន់នេះពិតជាអស្ចារ្យណាស់។ ខ្ញុំមិននឹកស្មានដល់ថាមានថ្ងៃដែលអាចឈ្នះរង្វាន់ដ៏ច្រើនបែបនេះឡើយ។នេះពិតជាសំណាងខ្លាំងណាស់សម្រាប់ខ្ញុំនិងក្រុមគ្រួសារ”។
គួរបញ្ជាក់ថាក្រុមហ៊ុនសែលកាតតែងធ្វើការប្រគល់រង្វាន់ដល់អតិថិជនរបស់ខ្លួន រៀងរាល់សប្តាហ៍ ដែលក្នុងនេះប្រាក់រង្វាន់ដែលអតិថិជនធ្លាប់ឈ្នះកន្លងមក មាន១ម៉ឺនដុល្លាររហូតដល់១០ម៉ឺនដុល្លារទៀតផង៕B/