វ៉ៃកូ/ស្វាយរៀង៖រថយន្តម៉ាកLEXUSRX330មួយគ្រឿងបានរងការខូចខាតយ៉ាងដំណំនៅក្នុងករណីគ្រោះថ្នាក់ចរាចរជាមួយរថយន្តកុងតឺន័រ។ហេតុការណ៍នៃករណីគ្រោះថ្នាកចរាចរនេះបានកើតឡើងកាលពីយប់ថ្ងៃទី៥ខែមករាឆ្នាំ២០២០នៅលើផ្លូវជាតិលេខ១។នៅចន្លោះគឺឡូម៉ែត្រ១៥៣=១៥៤ស្ថិតក្នុងភូមិព្រៃទប់សង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថាៈមានរថយន្ត១គ្រឿងម៉ាក LEXUS RX330 ពាក់ស្លាកលេខភ្នំពេញ 2BC-1817 បើកបរដោយឈ្មោះតុលវុទ្ធាភេទប្រុសអាយុ៤៦ឆ្នាំបានធ្វើដំណើរពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុលើបានបទឆ្វេងបម្រុងចូលផ្ទះស្រាប់តែមានរថយន្តកុងទីន័រមួយគ្រឿងបើកពីលិចទៅកើតមកដល់កន្លែងកើតហេតុរថយន្តកុងទីន័រដែលមានស្លាកលេខ ភ្នំពេញ3D-0420 បើកបរដោយឈ្មោះ ពោនបូភេទប្រុសអាយុ២៨ឆ្នាំក៏បានបុកប៉ះនិងរថយន្តម៉ាកLEXUSRX330ខាងលើបណ្តាលឱ្យខូចខាតធ្ងន់ទាំងសងខាង អ្នកបើកបរទាំងពីរពុំមានរបួសទេ។
ប្រភពដដែលបានបន្តថាៈបច្ចុប្បន្នវត្ថុតាងរថយន្តទាំង២គ្រឿងសមត្ថកិច្ចយើងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។មូលហេតុ:អ្នកបើកបររថយន្តកុងទីន័រប្រើប្រាស់ល្បឿនលឿន៕S/