ដោយ​:​សុវណ្ណ​/​រតនគិរី​៖​មកដល់ពេលនេះ​អាជ្ញាធរ​ខេត្ដ​រតនគិរី​នៅ​មិនទាន់មាន​វិធានការ​ផ្លូវច្បាប់​ណាមួយ​ទៅលើ​ក្រុម​ឈ្មួញ​និង​មន្ដ្រី​មួយចំនួន​ដែល​ឃុបឃិត​គ្នា​លក់​ដីព្រៃ​របស់​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ​នោះ​នៅឡើយ​ទេ​។​
កាលពី​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៩​កន្លងទៅ​កម្លាំងចម្រុះ​ខេត្តរតនគិរី​រួមមាន​ប៉េអឹម​ខេត្ដ​និង​ប៉េអឹម​ស្រុក​កូន​មុំ​.​មន្ត្រី​សុរិយោដី​ខេត្ដ​និង​មន្ដ្រី​សុរិយោដី​ស្រុក​រួម​និង​អាជ្ញាធរ​ស្រុក​កូន​មុំ​និង​មេឃុំ​សិរី​មង្គល​ដឹកនាំ​ដោយ​លោក​ហុង​ភា​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី​បាន​ចុះទៅពិនិត្យ​ទីតាំង​នៃ​កា​កាប់​រាន​ដីព្រៃ​ខុសច្បាប់​នៅ​ភូមិ​ស្រែ​ពក​ធំ​ឃុំ​សិរី​មង្គល​ស្រុក​កូន​មុំ​គឺ​តា​មកា​ចង្អុលបង្ហាញ​រប​ស់​អាជ្ញាធរ​ខេត្ដ​។​

យុ​ទ្ទ​នា​ការ​នោះ​កម្លាំងចម្រុះ​បាន​រកឃើញ​ដីព្រៃ​ដែល​គេ​កាប់​រាន​រួច​ជិត​ពីរ​រយ​ហិកតា​នៅ​ទីតាំង​ពីរ​ផ្សេងគ្នា​គឺ​នៅ​អូរ​ខ្ទង់ទូក​ចំនួន​២៦​ហិកតា​និង​នៅ​ស្រែ​ពក​ធំ​ចំនួន​១៥៣​ហិកតា​។​ពេល​ឃើញ​ដើមឈើ​តូចធំ​ត្រូវគេ​ឈូស​ដួល​ដេក​គរ​លើ​គ្នា​លាតសន្ធឹង​រាប់រយ​ហិកតា​លោក​ហុង​ភា​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​បាន​និយាយ​ខ្លាំងៗ​ថា​សកម្មភាព​នេះ​ជា​ឧក្រិដ្ឋកម្ម​បំផ្លាញ​ព្រៃឈើ​ដ៏​ធំ​មួយ​នៅ​ស្រុក​កូន​មុំ​។​

នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​បន្ដថា​កោតតែ​ពួកវា​ហាន​ធ្វើ​មិន​ខ្លាចញញើត​ច្បាប់​សោះ​។​រួច​គាត់​ក៏​ងាក​ទៅ​សួរ​លោក​នូ​ម៉ី​ង​មេឃុំ​សិរី​មង្គល​ថា​.​តើ​លោក​មាន​ដឹង​អ្នកណា​ជា​អ្នក​ដាក់​គ្រឿងចក្រ​ឈូស​ព្រៃ​យក​ដី​រាប់រយ​ហិកតា​នេះ​ទេ​?​លោក​នូ​ម៉ី​ង​ឆ្លើយតប​ដោយ​ខ្លី​ថា​អត់​បានដឹង​ទេ​។​

ពេល​ជាមួយគ្នា​នោះ​មាន​មន្ដ្រី​រួមការ​ងារ​ម្នាក់​ក៏​ប្រ​លយ​មាត់​ថា​កា​ប្រើ​គ្រឿងចក្រ​វ៉ៃ​ព្រៃ​រាប់រយ​ហិកតា​គឺ​ត្រូវ​ប្រើពេល​ជាច្រើន​ខែ​សម្រាប់ធ្វើ​សកម្មភាព​នេះ​បើ​ថា​មិនបាន​ឆ្លង​អាជ្ញាធរ​ស្រុក​និង​មេឃុំ​ទេ​គឺ​មិនអាច​ធ្វើទៅ​រួច​ឡើយ​។​មន្ដ្រី​ដដែល​នោះបាន​បន្ដ​ដោយ​យក​ប្រភព​មក​បន្ថែមថា​គេ​មាន​គំរោង​ឈូស​ដីព្រៃ​នៅ​តំបន់​នេះ​ចំនួន​មួយ​ពាន់​ហិកតា​ដើម្បី​លក់​ឱ្យ​ក្រុមហ៊ុន​ចិន​។​រឿងនេះ​សង្ស័យ​មានកា​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រវាង​ឈ្មួញ​ជាមួយ​សមត្ថកិច្ច​ជំនាញ​រួម​និង​អាជ្ញាធរ​មូលដ្ឋាន​ទើប​ដំណើរកា​ទៅបាន​ដោយ​រលូន​បែបនេះ​។​
​ចំណែក​លោក​ទឹម​មន្នី​រ័ត្ន​អនុប្រធាន​មន្ទីរ​សុរិយោដី​ខេត្ដ​ដែល​រួម​ការងារ​ជាមួយ​ជាមួយ​ដែរនោះ​ក៏បាន​លើកឡើងថា​ពេលនេះ​យើង​មិនអាច​រក​អ្នក​ប្រ​ព្រឹ​ត​ឃើញ​ក៏​ពិតមែនតែ​ក្រោយ​វាស់វែង​រួច​ខាង​មេព្រៃ​ក​គេ​នឹង​អាច​សាង​សំណុំ​រឿងនេះ​ដាក់​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ដ​។​ព្រោះ​តុលាការ​មាន​សិទ្ធិ​កោះហៅ​អ្នកពាក់ព័ន្ធ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​បាន​។​

ក៏ប៉ុន្ដែ​រហូតមកដល់​ពេលនេះ​អស់​ពេល​ជិ​ក​មួយខែ​កន្លងផុត​ទៅហើយ​គេ​នៅ​មិនទាន់​ឃើញ​ក្រុម​ឈ្មួញ​និង​មន្ដ្រី​ខិលខូច​ទាំងនោះ​ត្រូវបាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ចំពោះមុខ​ច្បាប់​រឿង​ឈូស​ដីព្រៃ​នៅ​ចំណុច​ដូចខាងលើ​នោះ​នៅឡើយ​ទេ​។​ស្ថានភាព​ស្ងាត់ស្ងៀម​បែបនេះ​ផ្ដើម​ឱ្យ​មានកា​លើកឡើង​ពី​មន្ដ្រី​ស្អាតស្អំ​មួយចំនួន​នៅ​ស្រុក​កូន​មុំ​ថា​រឿង​នោះ​ប្រហែល​គេ​មិនអាច​អនុវត្ដ​តាមច្បាប់​បានទេ​ព្រោះ​ស្ដាប់ទៅ​បើ​ធ្វើតាម​ច្បាប់​មែន​នោះ​វា​និង​បះ​មនុស្ស​ជាច្រើន​ដែលមាន​តួនាទី​នៅ​ស្រុក​និង​មន្ត្រី​នៅ​ខេត្ដ​ខ្លះ​ដែរ​។​

បើទោះជា​យ៉ាងនេះ​ក្ដី​ប្រជាពលរដ្ឋ​និង​មន្ត្រី​ដែល​ស្អាត​ល្អ​មួយចំនួន​នៅ​ស្រុក​កូន​មុំ​រួម​និង​ពលរដ្ឋ​ជាច្រើន​នាក់​បាន​ទទូច​សុំ​ទៅ​ថ្នាក់ជាតិ​និង​ទៅ​នាយ​ឧត្ដម​សរ​នី​យ៍​សៅ​សុខា​មេ​តា​ចាត់​មន្ត្រី​ល្អៗ​ឱ្យ​ចុះមក​ពិនិត្យ​ដល់ទី​កន្លែង​ដើម្បី​វែកមុខ​រក​អ្នក​ដែល​ប្រ​ព្រឹ​ត​និង​ជន​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​យកមក​ផ្ដន្ទាទោស​ឱ្យខាងតែបាន​៕S/

គំនរ​ដើមឈើ​ដែល​ឈ្មួញ​បាន​ឈូស​យក​ដី​រដ្ឋ​ក្នុងស្រុក​កូន​មុំ និង ក្រុមការងារ​ខេត្ដ​រតនគិរី​ចុះ​ពិនិត្យ​កាលពី​ថ្ងៃទី​១៨​ធ្នូ​ឆ្នាំ​២០១៩(​រូបថត​សុវណ្ណ​)​