ដោយ:អង្គរតូច/សៀមរាប ៖ ក្រុមការងារកាត់ក្រីនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាព វប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា សហការជាមួយឆ្មាំ នគរបាលការពារបេតិកភណ្ឌ និងមន្ត្រីឧទ្យានុរក្សដែលប្រចាំការនៅរមណីយដ្ឋានក្បាលស្ពាន បានចុះកាត់ដើមឈើហានិភ័យមួយចំនួនដើម្បីសម្រួលការធ្វើដំណើរដល់ភ្ញៀវទេសចរ។
សកម្មភាពចុះកាត់ក្រីដែលធ្វើឡើងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានចុះកាត់ក្រីនិងដកហូតដើមឈើមួយចំនួនរួមមាន ដើមខ្ទិតងាប់៨ដើម ដើមរំដួលងាប់១ដើម ដើមផ្កូវងាប់មួយ១ ដើមភ្លងងាប់៦ដើម ដើមត្រសេកងាប់៤ដើម ដើមស្រឡៅងាប់១ដើម ដើមច្រម៉ាស់ងាប់៨ដើម ដើមក្រឡាញ់ងាប់១ដើម និងដើមចង្កំស្វា១ដើម សរុបទាំងអស់ ៣១ដើម។
មន្ត្រីជំនាញអប្សរា បញ្ជាក់ថា ការកាត់ដើមឈើទាំងនេះ គឺបញ្ជៀសនូវហានិភ័យផ្សេងៗ ទៅលើភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិ ដែលបានចូលទៅទស្សនាក្នុងតំបន់នោះ៕B/