វេទិការសាធារណៈប្រចាំឆ្នាំ២០១៩​ទាំង១៤ខណ្ឌបានបញ្ចប់ប្រជាពលរដ្ឋភាគច្រើនសុំឱ្យ,រដ្ឋបាលរាជធានីអភិវឌ្ឍន៍មូលដ្ឋានពួកគាត់បន្ថែមគ្មានលើកពីបញ្ហាសន្តិសុខទេ

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ សំរាប់វេទិកាសាធារណៈ ប្រចាំឆ្នាំ២០១៩កន្លងទៅនេះ ដែលរដ្ឋបាលរាជធានី សហការជាមួយក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងបានបញ្ចប់ទាំង១៤ខណ្ឌហើយដើម្បីទទួលយកសំណើរនិង សំណូមពរ របស់ប្រជាពលរដ្ឋយកមកដោះស្រាយ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សំគាល់នោះគឺមួយឆ្នាំ២០១៩នៅគ្រប់វេទិកាទាំង១៤ខណ្ឌប្រជាពលរដ្ឋហាក់មិនបានលើកឡើងពីកង្វល់របស់ខ្លួនច្រើនពាក់ព័ន្ធនឹរឿងសន្តិសុខ លួច ឆក់ ប្លន់ឡើយ ដោយប្រជាពលរដ្ឋបានលើកឡើង តែពីកង្វល់របស់ខ្លួនពាក់ព័ន្ធទៅនឹងបញ្ហាបរិស្ថាន ការស្នើឱ្យមានការកសាងហេដ្ឋារចនាសម្ព័ន្ធ បញ្ហាទឹកស្អាត អគ្គិសនី និងបញ្ហាគ្រឿងញៀនច្រើនទៅវិញ។

ភាពសុខសាន្ត មិនសូវ កើតមានអំពើលួច ឆក់ប្លន់និងអំពើឃាតកម្មផ្សេងៗកើតឡើងនេះ គឺដោយសារតែការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ក្នុងការអនុវត្តនូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពបានល្អប្រសើរ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ក្នុងនោះលោកឃួង ស្រេង ក៏ធ្លាប់បានមានប្រសាសន៍ហើយថា រាជធានីភ្នំពេញ ក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ គឺរក្សាបានសន្តិសុខ សុវត្ថិភាពបានល្អ ពោលគឺមិនមានបទល្មើស ប្លន់ប្រដាប់អាវុធ ការបាញ់ប្រហារដែលធ្វើឲ្យមានឈាមប្រឡាក់តាមដងផ្លូវសាធារណៈនោះឡើយ។ ដោយមើលឃើញពីសន្តិសុខល្អប្រសើរនេះហើយ ទើបប្រជាពលរដ្ឋ នៅគ្រប់វេទិការសាធារណៈ ហាក់មិនបានលើកឡើងពីកង្វល់របស់ខ្លួនពាក់ព័ន្ធនិងរឿងសន្តិសុខនេះឡើយ ពោលគឺពួកគាត់ចាប់អារម្មណ៍តែពីរឿងសុំអោយរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការអភិវឌ្ឍដោះស្រាយបញ្ហាបរិស្ថាន បញ្ហាទឹកនិងបញ្ហាគ្រឿងញៀនទៅវិញ។

បើតាមការបញ្ជាក់ពីមន្ត្រីអាជ្ញាធររាជធានីភ្នំពេញបានឱ្យដឹងថា៖ រាល់សំណើរនិងសំណូមពរប្រជាពលរដ្ឋដែលបានលើកឡើងកាលពីឆ្នាំ២០១៨កន្លងមក ត្រូវបានអាជ្ញាធរធ្វើការដោះស្រាយរួចរាល់ប្រមាណជាជាង ៩០ភាគរយ។

គួរបញ្ជាក់ថា ការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣នាពេលនេះ គឺជាការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនិងអនុក្រឹត្យលេខ២១៥អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតម្រូវឲ្យក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមខណ្ឌនានាក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗនិងក្រុមប្រឹក្សាខណ្ឌ ត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមសង្កាត់នានាក្នុងអំឡុងខែមិថុនា រៀងរាល់ឆ្នាំ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលរាជធានីជាមួយរដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា
ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សា អំពីអាទិភាពនៃការអភិវឌ្ឍន៍រាជធានីប្រកបដោយចីរភាព តម្លាភាព និងប្រសិទ្ធភាព៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...