ដោយៈសុផល/ភ្នំពេញ៖អគារកម្ពស់៧ជាន់ដែលកំពុងសាងសង់នៅក្នុងខេត្តកែបបានបាក់រលំនៅវេលាម៉ោងប្រមាណ៥៖០០នាទីល្ងាចថ្ងៃទី៣ខែមករាឆ្នាំ២០២០បណ្តាលឱ្យជនរងគ្រោះច្រើននាក់បានរងរបួសនិងស្លាប់។ពេលទទួលបានព័ត៌មានដ៏ក្រៀមក្រំនេះសមាជិកសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិននៅខេត្តព្រះសីហនុមានអារម្មណ៍សោកស្តាយជាខ្លាំង។
កាលពីថ្ងៃទី៤ខែមករាលោកLIGUANZHAOអនុប្រធាននៃសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិននៅខេត្តព្រះសីហនុនិងលោកJIANGKEXINGអគ្គលេខាធិការនៃសមាគមពាណិជ្ជកម្មកម្ពុជា-ចិននៅខេត្តព្រះសីហនុបានអនុវត្តតាមផ្តាំផ្ញើរបស់លោកប្រធានCHENJIANGANGឆ្ពោះទៅកាន់កន្លែងកើតហេតុដើម្បីឧបត្ថម្ភថវិកាសរុប៣០០០ដុល្លារដល់ជនរងគ្រោះនិងបានឧទ្ទិសសូមវិញ្ញាណក្ខន្ធជនរងគ្រោះដែលទទួលមរណភាពបានទៅកាន់សុគតិភពកុំបីខាននិងសួរសុខទុក្ខអ្នករងរបួសទាំងអស់ជូនពរឱ្យពួកគាត់ឆាប់ជាសះស្បើយ។
តាំងនាមជាសមាគមសង្គមរបស់សហគ្រាសចិននៅក្រុងព្រះសីហនុសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិននៅខេត្តព្រះសីហនុក្រោមការដឹកនាំរបស់អង្គភាពប្រធានគឺក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុតែងតែប្រកាន់ខ្ជាប់នូវគំនិតឈ្នះ-ឈ្នះប្រាំបីភាគីយ៉ាងសកម្មនិងអំពាវនាវក្រុមហ៊ុនចិននៅខេត្តព្រះសីហនុត្រូវចាក់ឬសក្នុងតំបន់និងបំពេញទំនួលខុសត្រូវសង្គមយ៉ាងសកម្មចាប់តាំងពីសមាគមបានបង្កើតឡើងមក ។
បន្ទាប់ពីករណីបាក់រលំអគារនៅខេត្តកែបនោះមកសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិននៅខេត្តព្រះសីហនុបានយកចិត្តទុកដាក់លើករណី និងឆ្លើយតបយ៉ាងសកម្មចំពោះការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្ត្រី ឧបត្ថម្ភថវិកាតាមកម្លាំងស្តួចស្តើងរបស់ខ្លួនឯងយ៉ងទៀងទាត់ ដើម្បីចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ សង្ឃឹមថាអាចផ្តល់ការលើកទឹកចិត្តនិងសេចក្តីស្រឡាញ់អាណិតអាសូរដល់ពួកគាត់។
ប្រធានការិយាល័យសាលាខេត្តកែប លោក ING VUTHY ដែលបានទទួលយកថវិកាឧបត្ថម្ភនេះបានថ្លែងអំណរគុណចំពោះការមកដល់ដោយផ្ទាល់និងការបរិច្ចាគថវិការបស់សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិននៅខេត្តព្រះសីហនុនិងកោតសរសើរថាសកម្មភាពភ្លាមៗនេះបានបង្ហាញពីមិត្តភាពជាក់ស្តែងរវាងប្រទេសចិននិងប្រទេសកម្ពុជា។
លោកបន្តប្រកាសថាថវិកាឧបត្ថម្ភទាំងនេះនឹងជូនដល់ជនរងគ្រោះ ដើម្បីសម្រាលការលំបាក។គិតដល់បច្ចុប្បន្នករណីខាងលើនេះគឺជាករណីបាក់រលំអគារជាន់ខ្ពស់លើកទី២នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។នៅថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៩អគារមួយដែលកំពុងសាងសង់នៅក្រុងព្រះសីហនុក៏បានដួលរលំបណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់និងរបួសផងដែរហើយកន្លែងករណីមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។
នៅពេលនោះលោកCHENJIANGANGប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងជាប្រធាននៃសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិននៅខេត្តព្រះសីហនុ បានរៀបចំសកម្មភាពបរិច្ចាគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបន្តាប់មកបានប្រញាប់ទៅកន្លែងកើតហេតុឧបត្ថមថ្នាំឱសថជាមួយអនុប្រធានគណៈកម្មធិការសុខភិបាលក្រុងហ្វូស៊ីដែលកំពុងធ្វើទស្សនាកិច្ចនៅខេត្តព្រះសីហនុ អំពើនេះបានបង្ហាញនូវមេត្តារបស់សហគ្រាស ៕S/
ចំណងជើងរូបថត៖ សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិននៅខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា៣ពាន់ដុល្លារជូនដល់ជនរងគ្រោះ ពីការបាក់រលំអគារ៧ជាន់នៅខេត្តកែប