Home កម្សាន្ត ពួកតារាហូលីវូ...

ពួកតារាហូលីវូដប្រើប្រាស់កម្មវិធី Golden Globes ដើម្បីនិយាយអំពីភ្លើងឆេះព្រៃនៅអូស្ត្រាលី

ពួកតារាៗបានប្រើប្រាស់កម្មវិធី Golden Globes ដើម្បីទាមទារឱ្យមានចំណាត់ការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ខណៈលើកឡើងអំពីភ្លើងឆេះព្រៃដ៏វិនាសហិនហោចនៅអូស្ត្រាលី។

មនុស្សជាង២០នាក់បានស្លាប់ ខណៈសត្វជាង៥០០លានក្បាលក៏ងាប់ក្នុងភ្លើងឆេះព្រៃនេះផងដែរ ក្នុងនោះមានសត្វស្លាប សត្វល្មូន និង ថនិកសត្វ។

អំឡុងកម្មវិធី Golden Globes កាលពីថ្ងៃអាទិត្យទី៥មករា តារាៗដូចជា លោក រូសសែល ក្រោវ លោក ចាវគីន ហ្វូនិច និង នាង ខេត ប្លង់ឆេត បានទាមទារឱ្យមានចំណាត់ការប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។

លោកក្រោវ ជនជាតិនូវែលសេឡង់រស់នៅអូស្ត្រាលី បានឈ្នះពានរង្វាន់នៅរាត្រីថ្ងៃអាទិត្យ ប៉ុន្តែមិនបានធ្វើដំណើរទៅឡូសអ៊ែនជេឡេសទេ ជំនួសមកវិញបាននៅផ្ទះនិងធានាសុវត្ថិភាពដល់គ្រួសាររបស់គាត់។

តារាសម្តែងរូបនេះបានផ្ញើសារមួយ ដែលយកទៅអានលើឆាកដោយនាងជែននីហ្វេ អេនីស្តុន។

សារនោះសរសេរថា “កុំយល់ច្រឡំឱ្យសោះ សោកនាដកម្មនៅអូស្ត្រាលីគឺកើតឡើងដោយសារតែបម្រែបម្រួលអាកាសធាតុ។ យើងត្រូវធ្វើចំណាត់ការផ្អែកលើវិទ្យាសាស្ត្រ រើកម្លាំងពលកម្មសកលរបស់យើងទៅរកថាមពលកកើតឡើងវិញ និង គោរពផែនដីរបស់យើងសម្រាប់ទីកន្លែងដ៏ពិសេសនិងអស្ចារ្យរបស់វា។ តាមវិធីនេះ យើងនឹងមានអនាគតទាំងអស់គ្នា។ អរគុណ”។

នាងប្លង់ឆេតកើតនៅអូស្ត្រាលីបានឡើងលើឆាកអរគុណអ្នកដែលបានលើកឡើងអំពីភ្លើងឆេះព្រៃនៅអូស្ត្រាលី។

តារាស្រីអាយុ៥០ឆ្នាំរូបនេះនិយាយថា “ខ្ញុំគ្រាន់តែចង់បរិយាយថា ខ្ញុំចង់អរគុណយ៉ាងពិសេសទៅដល់អ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្ត ដែលកំពុងទប់ទល់នឹងគ្រោះមហន្តរាយអាកាសធាតុ ដែលអូស្ត្រាលីកំពុងប្រឈម”។

នាងបានបន្ថែមថា “នៅពេលប្រទេសមួយប្រឈមគ្រោះមហន្តរាយអាកាសធាតុ យើងទាំងអស់គ្នាក៏ប្រឈមគ្រោះមហន្តរាយអាកាសធាតុដែរ”។

នាងនីកូល ឃីតមែន ដែលយំលើកម្រាលព្រំក្រហមមុនពេលកម្មវិធីចាប់ផ្តើម បានថ្លែងអំណរគុណដល់គ្រប់គ្នាសម្រាប់ “ការគាំទ្រដ៏អស្ចារ្យ” ខណៈប្រទេសកំណើតរបស់នាងកំពុងស្ថិតក្រោម “សម្ពាធនិងស្ត្រេសធ្ងន់ធ្ងរ” ដោយសារភ្លើងឆេះព្រៃ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ដាក់លក់​ឈើ​ដូច​ផ្សារ​ត្រី...

ដោយៈ សុខុម / ស្ទឹងត្រែង​:...

គ្រូពេទ្យនឹងចុះទៅយកវត្ថុស...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ក្រសួង​អប់រំ លើក​ពេល​ប្រក...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ ដើ...

សមត្ថកិច្ច ឲ្យ​ស្ត្រី​ម្ន...

ដោយៈ ស​រិ​ទ្ធ / បាត់ដំបងៈ...