ត្រីសមុទ្រធូណាព្រុយខៀវ មួយក្បាល មានទម្ងន់ ២៧៦ គីឡូក្រាមត្រូវបានលក់ដេញថ្លៃបានតម្លៃ ១៩៣,២ លានយ៉េន (១,៨លានដុល្លារ) កាលពីថ្ងៃអាទិត្យទីថ្ងៃទី៥ធ្នូនៅផ្សារត្រីក្រុងតូក្យូ ដែលជាតម្លៃខ្ពស់បំផុតលើកទី២ ។
ក្រុមហ៊ុន Kiyomura Corp ដែលគ្រប់គ្រងសាខាភោជនីយដ្ឋានSushizanmai នៅទូទាំងប្រទេសជប៉ុននេះបានទិញយកត្រីប្រភេទនេះជាលើកទី២ក្នុងការដេញថ្លៃឈ្នះនេះ។
ក្រុមហ៊ុននេះ បានចំណាយលុយ៣៣៣,៦ លានយ៉េនដើម្បី ទិញត្រីធូណាព្រុយខៀវ មួយក្បាលទម្ងន់ ២៧៨ គីឡូក្រាម ក្នុងការដេញថ្លៃមួយ កាលពីឆ្នាំមុន។
លោកគីយ៉ូស៊ី គីមូរ៉ា ដែលជាម្ចាស់សាខាភោជនីយដ្ឋាននេះបានប្រាប់សារព័ត៌មានជប៉ុនNHKថា ទោះបីត្រីនេះមានតម្លៃថ្លៃក៏ដោយ ក៏លោកចង់ធ្វើការដេញថ្លៃឱ្យបាន ដើម្បីគាត់អាចធ្វើអាហារអំពីត្រីដ៏មានរសជាតិនិងល្អបំផុតនេះដល់អតិថិជនរបស់គាត់។
ត្រីធំ នេះត្រូវបានចាប់បាននៅឯនាយសមុទ្រនៃក្រុងអូម៉ាភាគខាងជើង ប្រទេសជប៉ុន៕ប្រែសម្រួល៖សុខា/sn
ត្រីធូណាព្រុយខៀវទម្ងន់ ២៧៦ គីឡូក្រាម នេះ ត្រូវបានលក់ដេញថ្លៃបាន១,៨លានដុល្លារ កាលពីថ្ងៃអាទិត្យទីថ្ងៃទី៥ធ្នូនៅផ្សារត្រីក្រុងតូក្យូ