រដ្ឋាភិបាលថៃបើកដំណើរការគ្លីនិកឱសថធម្មជាតិដំបូងបង្អស់ដែលឱសថផ្សំចេញពីកញ្ឆា

កាលពីថ្ងៃចន្ទទី៦មករា ប្រទេសថៃបានបើកគ្លីនិកពេញម៉ោងដំបូងរបស់ខ្លួនដែលមានឯកទេសខាងឱសថបុរាណនិងថ្នាំផ្សំពីកញ្ឆា ដែលជាផ្នែកមួយនៃចំណាត់ការរបស់រដ្ឋាភិបាលឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្មឱសថកញ្ឆា។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកអានូទីន ឆានវីរ៉ាន់គុល បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងពិធីបើកសម្ភោធនៅទីក្រុងបាងកកថា “នេះគឺជាគ្លីនិកសាកល្បងពីព្រោះយើងមិនអាចផលិតវេជ្ជបណ្ឌិតឱ្យបានគ្រប់គ្រាន់ដែលមានជំនាញផ្នែកកញ្ឆានៅឡើយទេ”។ លោកបានបន្ថែមថា អ្នកជំងឺនឹងទទួលការព្យាបាលដោយមិនគិតថ្លៃរយៈពេល ២ សប្តាហ៍ដំបូង។

ប្រទេសថៃដែលមានទម្លាប់ប្រើប្រាស់កញ្ឆាដើម្បីបំបាត់ការឈឺចាប់និងភាពអស់កម្លាំងល្ហិតល្ហៃ បានធ្វើឱ្យកញ្ឆាស្របច្បាប់សម្រាប់ការប្រើប្រាស់និងស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រក្នុងឆ្នាំ ២០១៧ ដើម្បីជំរុញប្រាក់ចំណូលកសិកម្ម។

មានគ្លីនិកកញ្ឆាប្រមាណ ២៥ កន្លែងរួចទៅហើយដែលភ្ជាប់ទៅមន្ទីរពេទ្យទូទៅនៅទូទាំងប្រទេសប៉ុន្តែខុសពីគ្លីនិកសាកល្បងដែលទើបនឹងបើកថ្មីនេះ គ្លីនិកទាំងនោះបើកដំណើរការតែពីរបីថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ដោយសារតែកង្វះបុគ្គលិកជំនាញ។

អ្នកផលិតឱសថកញ្ឆាធំជាងគេបច្ចុប្បន្នគឺអង្គការឱសថរដ្ឋាភិបាលរបស់ក្រសួងសុខាភិបាល។

លោកវេជ្ជបណ្ឌិត ណាតាខន ថាស់ណាស់ (Natakorn Thasnas) នាយកស្រាវជ្រាវផ្នែកកញ្ឆាវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យកាសឺតសាត បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា សាកលវិទ្យាល័យនឹងផ្គត់ផ្គង់ស្លឹកកញ្ឆាចំនួន ២.២០០ គីឡូក្រាមដល់ក្រសួង។

ផលិតកម្មកញ្ឆា ការដាំដុះ និងការលក់ត្រូវបានរឹតត្បិតចំពោះអ្នកផលិតថៃដែលមានអាជ្ញាប័ណ្ណក្នុងរយៈពេល ៤ ឆ្នាំខាងមុខដើម្បីការពារឧស្សាហកម្មក្នុងស្រុក៕ ដោយ៖ កញ្ញាដាលីស

អ្នកជំងឺនាំគ្នាចុះឈ្មោះព្យាបាលនៅគ្លីនិកឱសថកញ្ឆាទើបបើកថ្មីនៅបាងកក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អដ្ឋិ​ធា​តិ​សម្តេច​រាជបុត...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...

អគ្គរដ្ឋទូត​បារាំង ប្រគល់...

ដោយៈ យោធិន / ភ្នំពេញៈ ឯកអ...

នៅពេលនេះ ទូរស័ព្ទ iPhone ...

ដោយៈ​សុផល​/​ភ្នំពេញ​៖​ទីប...

ឃាត់ខ្លួន​ជនជាតិ​ចិន​២​នា...

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​...