ដោយ​សុផល​/​ភ្នំពេញ​៖ ការទទួលបាន​នូវ​ចំណេះដឹង និង​ព័ត៌មាន​នាពេល​បច្ចុប្បន្ន​មាន​ច្រើន​បែបយ៉ាង តែ​ការអាន​សៀវភៅ នៅតែ​ជា​ផ្នែក​មួយ​ក្នុង​ការផ្ដល់​ចំណេះដឹង ដែល​គ្មានអ្វី​អាចមក​ជំនួស​បានឡើយ ជាពិសេស​ការអាន​សៀវភៅ​មិន​ត្រឹមតែ​ផ្ដល់នូវ​ចំណេះដឹង​តែមួយ​មុខ​នោះ​ទេវា​ថែមទាំង​ផ្ដល់នូវ​អត្ថប្រយោជន៍ ១0 យ៉ាង ផ្សេងទៀត​ផងដែរ​។​

​អ្នក​ចូលចិត្ត​អាន​សៀវភៅ​និង​អ្នក​ដែល​មិនទាន់​ចាប់ផ្ដើម​អាន​សៀវភៅ​ទាំងអស់​គួរតែ​មក​ចូលរួម​ពិព័រណ៍​សៀវភៅ​ធំ​បំផុត និង​មិន​ធ្លាប់មាន​ពីមុន​នៅ​កម្ពុជា ដែល​នឹង​រៀបចំ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ៩ ខែមករា រហូតដល់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ ចាប់ពី​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ១២ អធ្រាត្រ​នៅ ផ្សារ​រុងរឿង ដែល​ស្ថិតនៅក្នុង​សង្កាត់​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​។​ហេតុអ្វី​បានជា​ការអាន​សៀវភៅ​មាន​អត្ថប្រយោជន៍ ហើយ​យើង​គួរតែ​បណ្ដុះ​ទម្លាប់​នៃ​ការអាន​សៀវភៅ​បន្ថែមទៀត​នោះ​?

ខាងក្រោម​នេះ​គឺ​ផលប្រយោជន៍​ទាំង​១០​ដែល​បានមកពី​ការអាន​សៀវភៅ​៖១.​ដុះខាត់​សតិ​របស់​អ្នកតា​មរយៈ​ការផ្តោត​អារម្មណ៍​ទៅលើ​ពាក្យ​នៅក្នុង​ខ្សែ​រឿង​នៃ​សៀវភៅ​វា​រំញោច​ដល់​ខួរក្បាល​របស់​អ្នក​។​ការ​រំញោច​នេះ​អាចជួយ​ដុះខាត់​សតិ​របស់​អ្នកជា​ពិសេស​ផ្នែក​នៃ​ខួរក្បាល​ដែល​ទទួលខុសត្រូវ​ចំពោះ​ការផ្តោត​អារម្មណ៍​និង​ការវិភាគ​។​

២.​បង្កើន​វាក្យសព្ទ​(​ពាក្យ​)​ថ្មីៗ​នៅពេល​អាន​សៀវភៅ​អ្នក​អាច​នឹង​ជួប​ពាក្យថ្មីៗ​មួយចំនួន​ដែល​អ្នក​មិន​យល់​ឬ​មិនដែល​ស្គាល់​ពីមុនមក​ដែល​អាច​នាំឱ្យ​អ្នក​ឈានទៅរក​ស្វែងរក​និយមន័យ​នៃ​ពាក្យ​ទាំងនោះ​។​៣.​កាត់បន្ថយ​ភាព​តានតឹង​ការអាន​និង​ផ្តោតលើ​ពាក្យ​ដែល​សរសេរ​ក្នុង​សៀវភៅ​អាចជួយ​បន្ធូរ​អារម្មណ៍​របស់​អ្នក​ពី​សម្ពាធ​ផ្សេងៗ​ដោយសារតែ​ទង្វើ​នេះ​វា​បាន​ទាញ​ចិត្ត​របស់​អ្នក​ឲ្យ​ចាក់​ចេញពី​ភាព​តានតឹង​ទៅកាន់​សៀវភៅ​នៅក្នុង​ដៃ​របស់​អ្នក​វិញ​។

​ដូចនេះ​អ្នក​អាច​សម្រាក​និង​ភាព​តានតឹង​ដែល​អ្នកមាន​នឹង​រលាយបាត់​។​៤.​កាត់បន្ថយ​ជំងឺ​បាក់​ទឹកចិត្ត​ការអាន​សៀវភៅ​ជាពិសេស​សៀវភៅ​ជួយ​ខ្លួនឯង​អាចជួយ​ការពារ​កុំ​ឲ្យ​កើតមាន​ជំងឺ​បាក់​ទឹកចិត្ត​។​ដូចគ្នា​ទៅនឹង​ការបន្ថយ​កម្រិត​ស្ត្រេ​ស​ដែរ​ការអាន​សៀវភៅ​គឺ​បាន​រំញោច​ទៅ​ផ្នែក​នៃ​ខួរក្បាល​ដែល​ទាក់ទង​នឹង​ការបាក់​ទឹកចិត្ត​ផងដែរ​។​

៥.​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការចងចាំ​និង​ការ​ផ្តោតអារម្មណ៍​ការអាន​សៀវភៅ​យ៉ាងហោចណាស់​តែ​បន្តិច​មួយ​ទំព័រ​ក្នុង​មួយ​ថ្ងៃជា​រៀងរាល់ថ្ងៃ​អាចជួយ​បង្កើន​ការ​ផ្តោតអារម្មណ៍​និង​មុខងារ​ចងចាំ​របស់​អ្នក​។​ការអាន​សៀវភៅ​ជួយ​ជំរុញ​ខួរក្បាល​ឲ្យ​សកម្ម​ជាពិសេស​ផ្នែក​នៃ​ខួរក្បាល​ដែល​ជួយ​ដល់​ការចងចាំ​និង​ការយកចិត្តទុកដាក់​។​៦.​ពង្រឹងសមត្ថភាព​សរ​សេរ​អត្ថបទ​មិន​ថា​អ្នកសរសេរ​អត្ថបទ​សម្រាប់​ការងារ​ឬ​គ្រាន់តែ​ដើម្បី​ភាព​រីករាយ​នោះទេ​ការអាន​សៀវភៅ​ច្រើន​អាច​បង្កើន​ជំនាញ​និង​សមត្ថភាព​ក្នុងការ​សរសេរ​របស់​អ្នក​។

មាន​វិធី​ជាច្រើន​ដែល​ការអាន​សៀវភៅ​អាចជួយ​ពង្រឹង​ជំនាញ​ក្នុងការ​សរសេរ​របស់​អ្នក​ហើយ​វិធី​ទាំងនេះ​កើតឡើង​ដោយ​ឯកឯង​សម្បី​តែ​រូបអ្នក​ក៏​មិន​ដឹងផង​។​៧.​បង្កើន​ការ​ស្រមើល​ស្រមៃ​របស់​អ្នក​អ្នកនឹង​ពិចារណា​អំពី​ពិភពលោក​និង​តួអង្គ​នៅក្នុង​សៀវភៅ​ប្រលោមលោក​ដែល​អ្នក​កំពុង​អាន​។​ដោយសារតែ​ពិភពលោក​និង​តួអង្គ​នៅក្នុង​សៀវភៅ​វា​បាន​ជំរុញ​ផ្នែក​នៃ​ខួរក្បាល​របស់​អ្នក​ដែល​ផ្ទុក​ដោយ​ការ​ស្រមើល​ស្រមៃ​ត្រូវបាន​រំញោច​ដែល​បណ្តាលឱ្យ​ភាព​ស្រមើល​ស្រមៃ​កាន់តែ​ដូច​ទៅនឹង​រូបភាព​និង​ពាក្យ​ដែល​សរសេរ​នៅក្នុង​សៀវភៅ​។​

៨. ជួយ​ឲ្យ​គេង​លក់​ស្កប់​ការអាន​សៀវភៅ បាន​ជួយ​ឱ្យ​អ្នក​លំហែ​រអាម្មរ​ណ៏ និង​បំបាត់​ភាព​តានតឹង ដូចនេះ ការអាន​សៀវភៅ អាចជួយ​ឱ្យ​អ្នក​គេង​លក់​ស្កប់ស្កល់​ក្នុង​ដំណេក​។ វា​ហាក់ដូចជា​មិនគួរ​ឲ្យ​ជឿ តែ​ជា​ការពិត​ការអាន​ពិតជា​អាចជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល​មែន​។​បើ​មិន​ជឿ​អ្នក​អាច​សាកល្បង​បាន​។​

៩.​រីករាយ​ជាមួយ​ការកម្សាន្ត​និង​ស្ងប់​អារម្មណ៍​អ្នកអាន​សៀវភៅ​ទាំងអស់​ដឹងថា​ការអាន​សៀវភៅ​អាច​ឲ្យ​មាន​អារម្មណ៍​ស្ងប់​និង​នាំឱ្យមាន​អារម្មណ៍​ធូរស្បើយ​។​តាមរយៈ​ការបញ្ចូល​អារម្មណ៍​របស់​អ្នក​ទៅក្នុង​សៀវភៅ​ល្អ​ណាមួយ​ក្បាល​អ្នក​ស្ទើរតែ​អាចមាន​អារម្មណ៍​ថា​ភាព​តានតឹង​ឬ​កង្វល់​ទាំងឡាយ​ត្រូវបាន​រលាយបាត់​។​១០.​ការអាន​សៀវភៅ​ធ្វើ​ឲ្យ​ស្រស់ស្រាយ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​សៀវភៅ​អាច​ផ្ដល់នូវ​សេចក្តី​រីករាយ​ដល់​ជីវិត​ប្រចាំថ្ងៃ​។

​ការអាន​សៀវភៅ​គឺ​ផ្ដល់នូវ​គុណប្រយោជន៍​ដ៏​ធំធេង​ទាំង​សុខភាព​ផ្លូវចិត្ត​និង​រាងកាយ​ហើយ​ថែមទាំង​អាចជួយ​ឱ្យ​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​ស្រស់ស្រាយ​ផងដែរ​។​ការអាន​សៀវភៅ​ពិត​ជាមាន​អត្ថប្រយោជន៍​ខ្លាំងណាស់​ដូច្នោះ​សូមកុំ​ខកខាន​ឱកាស​នេះ​ក្នុងការ​ស្វែងរក​សៀវភៅ​ថ្មីៗ​ល្អៗ​នៅក្នុង​កម្មវិធី​តាំងពិព័រណ៍​សៀវភៅ​BigBadWolf​នៅ​ទីក្រុង​ភ្នំពេញ​ដែល​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៩​រហូតដល់​ថ្ងៃទី​២០​ខែមករា​ចាប់ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​១២​អធ្រាត្រ​នៅ​ផ្សារ​រុងរឿង​ស្ថិតនៅក្នុង​សង្កាត់​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​៕S/