ដោយ:គូលែន/សៀមរាប ៖ ពាក្យ «អរគុណសន្តិភាព!» គឺជាពាក្យមួយឃ្លា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកក្នុងសារផ្ញើសារជូនដល់ប្រជាជនកម្ពុជា ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។

នៅគ្រប់មន្ទីរ អង្គភាពស្ថាប័នរដ្ឋ មន្ទីរពេទ្យ សាលារៀន ក្រុង ស្រុក ឃុំ សង្កាត់ និងវិស័យឯកជនក្នុងខេត្តសៀមរាបបានលើកបដាពាក្យ “អរគុណសន្តិភាព”នេះដែរ។

ថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាព ស្ថាប័នរដ្ឋ វិស័យឯកជនក្នុងខេត្តសៀមរាប ដែលមានបេះដូងស្រឡាញ់សន្តិភាព និងការដឹងគុណចំពោះស្ថាបនិកសន្តិភាព ទើបយើងមានអ្វីៗ ដល់ថ្ងៃនេះ ហើយប្រជាពលរដ្ឋមានការរស់នៅដោយសេចក្តីសប្បាយរីករាយ និងការអភិវឌ្ឍដូចសព្វថ្ងៃ។

ជាពិសេសការដឹងគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបាននាំសន្តិភាពសម្រាប់ប្រទេសជាតិ ជាហេតុនាំឲ្យមានការផុលផុស រៀបចំលើកបដាពាក្យសន្តិភាព នៅតាមសាលាខេត្ត មន្ទីរ អង្គភាព សាលាក្រុង ស្រុក សាលាឃុំ សង្កាត់ វត្តអារ៉ាម សាលារៀន និងទីប្រជុំជនជាច្រើនទៀត៕B/