​រដ្ឋាភិបាល​សង្គម​និយម​របស់នេ​ណេ​ស៊ុយអេ​ឡា​កាលពី​ថ្ងៃអាទិត្យ​ទី​៥​មករា​បាន​លើក​បន្តុប​ប្រធានសភា​ថ្មី​ម្នាក់​ក្រោយ​ពី​ទាហាន​រារាំង​មិនអោយ​ពួក​សមាជិក​សភា​ប្រឆាំង​ចូល​ក្នុង​អាគារ​សភា ជា​ចំណាត់ការ​មួយ​ដែល​បង្ក​អោយ​មាន​ការ​ថ្កោលទោស​ពី​ប្រទេស​ជាច្រើន ថា​ជា​ការ​វាយប្រហារ​លើ​លទ្ធិប្រជាធិបតេយ្យ​។​

​ទាហាន ប្រដាប់​ដោយ​ខែល បាន​រារាំង​មិន​អោយ​ប្រធាន​បក្ស​ប្រឆាំង លោក​ហ្ស័ន ក្វាយ​ដូ ចូល​ក្នុង​សភា សំ​រាប់ការ​ឈរឈ្មោះ​ជា​ប្រធានសភា​ជាថ្មី ។​ការរារាំង​ផ្លូវ​​នេះ​អនុញ្ញាត​អោយ​គណបក្ស​សង្គមនិយម​ដែល​កំពុ​ង​កាន់អំណាច ប្រគល់​តំណែង​ប្រធាន​សភា​នេះ​ទៅកាន់​សមាជិក​សភា​លោក ល្វី ប៉ា​រ៉ា ។​

​ការរៀបចំ​លើក​បន្តុប​តំណែង​ដោយ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី នី​កូឡាស ម៉ា​ឌូ​រ៉ូ រង​ការរិះគន់​ពី​អាម៉េរិក សហភាព​អឺរ៉ុប និង​ប្រទេស​ជាច្រើន​នៅ​អាម៉េរិក​​ឡាទីន​ភ្លាម​។​

​ភ្លាមៗ​នោះ ពួក​សមាជិក​សភា​ប្រឆាំង បាន​ជ្រើសតាំង​លោក​ក្វាយ​ដូ ជា​ប្រធានសភា​ជាថ្មី តែ​ចំណាត់ការ​កាលពី​ថ្ងៃអាទិត្យ​នេះ​បង្កើតបានជា​មេដឹកនាំ​សភា​ពីរ​​នាក់​នៅក្នុង​ប្រទេស​មួយ​ដែល​កំពុង​ជួប​ការបែកបាក់​នយោបាយ​និង​អតិផរណា​រាប់​លែង​អស់​។​

​ក្វាយ​ដូ កាលពី​ឆ្នាំមុន​បាន​ដឹកនាំ​ចលនា​មួយ​ដើម្បី​បណ្តេញ​លោក​ម៉ា​ឌូ​រ៉ូ ចេញ​ពី​អំណាច ក្រោម​ការគាំទ្រ​ពី​អាម៉េរិក សម្ពន្ធមិត្ត​និង​ប្រទេស​ក្បែរ​ខាង​មួយចំនួន តែ​លោក​ប្រធានាធិបតី​ម៉ា​ឌូ​រ៉ូ អាច​តោង​អំណាច​យ៉ាង​ជាប់ ដោយសារ​លោក​នៅ​មានកា​រ​គាំទ្រ​ពី​យោធា​វេ​ណេ​ស៊ុយអេ​ឡា ពី​សម្ពន្ធមិត្ត​ចិន រុស្ស៊ី​និង​គុយបា​។​លោក​ចាត់​​ទុក​ក្វាយ​ដូ​ជា​អាយ៉ង​របស់​អាម៉េរិក​៕​ប្រែ​សម្រួល​៖​វាសនា​

មេ​បក្ស​ប្រឆាំង ហ្ស័​ន ក្វាយ​ដូ​និយាយ​ទៅកាន់​អ្នកយ​កព័ត៌មាន​នៅ​ក្រៅ​សភាវេ​ណេ​ស៊ុយអេ​ឡា​កាលពី​ថ្ងៃអាទិត្យ​