ក្រុម​ជន​សកម្មប្រយុទ្ធ​នៅ​នី​ហ្សេ​រី​យ៉ា ដោះលែង​ក្មេងស្រី​សិស្សសាលា​១០១​នាក់

3435
ចែករម្លែក

​ក្រុម​ជន​សកម្មប្រយុទ្ធ​អ៊ីស្លាម​Boko Haram​ដែល​បាន​ចាប់ពង្រត់​ក្មេងស្រី​សិស្សសាលា​១១០​នាក់​នៅ ប្រទេស​នី​ហ្សេ​រី​យ៉ា ភាគ​ឦសាន កាលពី​មួយខែ​កន្លង​ទៅនោះ បាន​ដោះលែង​ក្មេងស្រី​សិស្សសាលា​ចំនួន​១០១​នាក់​។​

​ក្រុម​ជន​សកម្មប្រយុទ្ធ​អ៊ីស្លាម​Boko Haram​បាន​បញ្ជូន​ក្មេងស្រី​សិស្សសាលា​ទាំងនេះ ត្រឡប់​មកកាន់​ទីក្រុង​Dapchi វិញ​កាលពី​ព្រឹក​​ថ្ងៃ​ពុធ​ទី​២១​មីនា បន្ទាប់ពី​មានការ​ចរចា​រវាងរ​ដ្ឋា​ភិ​បាល​នី​ហ្សេ​រី​យ៉ា​និង​ក្រុម​ជន​សកម្មប្រយុទ្ធ ដែលមាន​ទំនាក់​ទំនងជា​មួយក្រុម​ISIS (​រដ្ឋ​អ៊ីស្លាម​)​នេះ​។​

​បន្ទាប់ពី​ការដោះលែង​នេះ ក្រុម​Boko Haram​នេះ​បានចេញ​ការព្រមាន​ដល់​ឪពុកម្តាយ​របស់​សិស្សសាលា​ទាំងនោះ ថា​” កុំឱ្យ​កូនស្រី​​របស់​អ្នក​ចូល​សាលារៀន​ម្តងទៀត​”​។​

​មនុស្សម្នា​ក់នៅ​ទីក្រុង​Dapchi បាន​និយាយ​ផងដែរ​ថា ក្រុម​Boko Haram​ប្រាប់​ពួក​អ្នកភូមិ​ថា​ពួកគេ​បាន​បញ្ជូន​ក្មេងស្រី​ទាំងនោះ​​មកវិញ​ដោយ​ក្តី​អាណិត ប៉ុន្តែ ប្រភពព័ត៌មាន​មួយ ផ្សេងទៀត​បាន​និយាយថា​សិស្សសាលា​៥​នាក់​បាន​ស្លាប់​ហើយ​ម្នាក់​ត្រូវបាន​ឃុំខ្លួន​នៅ​​ឡើយ ដោយសារតែ​នាង​បាន​បដិសេធ មិន​ព្រម​ប្តូរ​ទៅជា អ្នក​កាន់សាសនា​អ៊ីស្លាម​។​

​ក្រុម​Boko Haram បាន​និយាយថា​”​ការអប់រំ​តាមបែប​បស្ចិមប្រទេស​ត្រូវ​បាន​ហាមឃាត់​នៅក្នុង​ភាសា​ហូ​សា​”​។​

​រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា​បានអោយដឹងថា មិនមាន​ការបង់ប្រាក់​ជា​ថ្នូរ​នឹង​ការដោះលែង​នេះ​ទេ​៕ដោយ៖សុខា/sn

​ក្មេងស្រី​សិស្ស​ទាំងនេះ ត្រូវបាន​ចាប់ពង្រត់​ដោយ​ការ​ឆ្មក់​វាយប្រហារ​នៅ​វិទ្យាល័យ​ក្រុង​Dapchi កាលពី​ថ្ងៃទី​១៩​ខែកុម្ភៈ​