ឱកាស​ខួប​១០​ឆ្នាំ​ថ្ងៃ​បង្កើត​កងពលធំ​អន្តរាគមន៍​លេខ​៣​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ពង្រឹង​ស្មា​តី​កងទ័ព​ឈរជើង​នៅ​ព្រំដែន​

ដោយៈ​វា់ន់​ឌី​/​ព្រះវិហារ​៖​ចំពោះមុខ​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​ព្រំដែន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​បានបញ្ជាក់​ថាស​ម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​គឺជា​អ្នកដឹកនាំ​មួយរូប​ដែល​តម្កល់​សុខទុក្ខ​ព្រមទាំង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​និង​កងទ័ព​ដែល​ឈរជើង​នៅតាម​បណ្តា​គោលដៅ​ផ្សេងៗ​ទោះ​ស្ថិតនៅក្នុង​កាលៈទេសៈ​យ៉ាងណាក៏ដោយ​។​

ការបញ្ជាក់​បែបនេះ​រប​ស់ស​ម្តេច​ពិជ័យ​ទៀ​បាញ់​បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតីភាព ពិធី​អបអរ​សារ​ទរ​ខួប​១០​ឆ្នាំ ថ្ងៃ​បង្កើត​កងពលធំ​អន្តរាគមន៍​លេខ​៣​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមករា​ឆ្នាំ​២០២០​នេះ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​នាយទាហានជាន់ខ្ពស់​មេបញ្ជាកា​រ​មេបញ្ជាការរង នាយទាហាន នាយទាហានរង មកពី​បណ្តា​កងឯកភាព​ជាច្រើន​រូប​។​

​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ស្រឡាញ់​រាប់អាន​យ៉ាង​ជ្រាលជ្រៅ​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ជូន​ចំពោះ​នាយទាហាន​នាយទាហានរង​និង​ពលទាហាន​ព្រមទាំង​ក្រុមគ្រួសារ​ទាំងអស់​។​

​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​បាន​លើកឡើងថា​ពិធី​អបអរ​សារ​ទរ​ខួប​១០​ឆ្នាំ​ថ្ងៃ​បង្កើត​កងពលធំ​អន្តរាគមន៍​លេខ​៣​នៅពេលនេះ​ស្រប​ពេលដែល​មន្ត្រីរាជកា​រ​កងកម្លាំងប្រដាប់អាវុធ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ត្រៀម​រៀបចំ​ពិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៤១ ទិវា​ជ័យជម្នះ ៧​មករា (១៩៧៩-២០២០) នៅ​ថ្ងៃស្អែក​នេះ​។​

ឱកាស​នោះ សម្តេច​ក៏បាន​ថ្លែង​នូវ​ការ​ការ​អរគុណ ចំពោះ​អង្គភាព​សម្ព័ន្ធមេត្រី​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ជួយ ដល់​អង្គភាព​កងពល​ធំ អន្តរាគមន៍​លេខ​៣​។ ក្នុងឱកាស​នោះ​ផងដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២០​លាន​រៀល និង​សម្ភារ​មួយចំនួន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...